សូមអនុមោទនាបុណ្យ🙏🏻🙏🏻🙏🏻!! លោក matthew.deane1 សម្រេចចិត្តបួសនៅថ្ងៃកំណើត និងក្នុងកំឡុងពេលដែលជិតក្លាយជាប៉ាប៉ាកូន ៣!

បានក្លាយជារឿងល្អៗដែលបាននាំមកនូវស្មាញញញឹម និងបុណ្យកុសល្យអោយបណ្តាលអ្នកប្រើប្រាស់អ៊ិនធឺណែតបានជ្រះថ្លាតាម សម្រាប់គ្រួសាររបស់តារាស្រី lydiasarunrat និងលោក matthew.deane1 ដែលកំពុងមានពិធីបំបួសនាគយ៉ាងល្អប្រពៃមួយក្នុងថ្ងៃនេះ។
ក្នុងឧកាសថ្ងៃកំណើតគម្រប់ ៤៣ ឆ្នាំលោក matthew.deane1 បានសម្រេចចិត្តបួសសាងផ្នួសសន្សំបុណ្យកុសល្យអោយសមាជិកគ្រួសារទាំងអស់ក៏ដូចជាសម្រាប់ខ្លួនឯងផ្ទាល់។ គ្រួសារធំរបស់តារាប្រុសស្រី និងមិត្តភក្តិជិតស្និទ្ធបំផុតបានរួមគ្នារៀបចំកម្មវិធីបំបួសដ៏សែនកក់ក្តៅអោយប៉ាប៉ារបស់ Dylan និង Demi។
ពេលកម្មវិធីបានចង់សព្វគ្រប់ហើយអ្នកនាង lydiasarunrat បានយករូបភាពនិងវីដេអូមកចែកចាយនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ Caption សសេរថា “ថ្ងៃនេះថ្ងៃដ៏សែនស្រស់ថ្លារបស់ពួកយើង 😊🙏🏻 @matthew.deane1” ដែលធ្វើអោយអ្នកសិល្ប: និងអ្នកប្រើប្រាស់អ៊ិនធឹណែតយ៉ាងច្រើនសន្ធឹកសន្ធាប់នាំគ្នាអនុមោទនាបុណ្យជាមួយគ្រួសាររបស់ពួកគេ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា