RIP!! តារាសម្តែងស្រីរបស់ប្រទេសកូរ៉េខាងត្បូង Yoo Ju Eun បញ្ចប់ជីវិតខ្លួនឯងព្រមជាមួយសំបុត្រលាយ៉ាងសោកសៅរ៍!
លោកនាថកម្មបានកើតឡើងចំពោះវិស័យសិល្ប:កូរ៉េខាងត្បួងទៀតហើយ សម្រាប់ករណីតារាសម្តែងស្រី Yoo Ju Eun បញ្ចប់ជីវិតខ្លួនឯងក្នុងវ័យ ២៧ ឆ្នាំនៅថ្ងៃទី ២៩ខែសីហានេះ។ ថ្ងៃនេះបងប្រុសរបស់តារាស្រីប្រកាសប្រាប់អ្នកនៅក្នុងវិស័យ និងអ្នកគាំទ្ររបស់ប្អូនស្រីអោយបានដឹងពីដណឺងសោកសៅនេះនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់គាត់។
កញ្ញា Yoo Ju Eun បានបន្សល់ទុកនូវសំបុត្រទុកអោយក្រុមគ្រួសារមួយច្បាប់ដែលបានសសេរថា “ខ្ញុំសូមទោសប៉ាម៉ាក់ លោកយាយ និងបងប្រុសដែលត្រូវសម្រេចចិត្តបែបនេះ។ សូមកុំយំ ហើយសូមរស់នៅយ៉ាងរឹងមាំ នាងនឹងនៅចាំមើលគ្រប់គ្នាពីទីឆ្ងាយ នាងមិនបានខូចចិត្តអ្វីទេព្រោះប្រើពេលគិតយូហើយ ហើយក៏បានប្រើប្រាស់ជីវិតប្រកបដោយក្តៅសុខរួមហើយ តែចង់អោយគ្រប់គ្នាមានជីវិតដែលល្អប្រសើរ…
នៅក្នុងសំបុត្រលានោះតារាស្រី Yoo Ju Eun បាននិយាយដល់អាជីពជាតារាសម្តែង នាងថាការសម្តែងជាផ្នែកមួយនៃជីវិតរបស់នាងកន្លងមក មានមិនមែនជារឿងងាយឡើយដែលត្រូវដើរតាមរកក្តីស្រម៉ៃ តែក៏អាចនិយាយបានក្តីសុបិន្តវាអោយយើងទាំងពរជ័យ និង បណ្តាសសា។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង!!
អត្ថបទដោយ សា