បានក្លាយជារឿងដែលធ្វើអោយទស្សនិកជនទូទាំងប្រទេសភ្ញាក់ផ្អើលសម្រាប់ករណីតារាសម្តែងប្រុស “មែន ការិន” ប្រកាសរៀបការជាមួយអតីតភរិយាយបន្ទាប់ពីលែងលះគ្នាបាន 1 ខែ។
តារាប្រុស និងភរិយាដែលជាតារាសម្តែងស្រីឈ្មោះ “កែល ឡាដា” បានប្រកាសលែងលះគ្នាបន្ទាប់ពីបង្កើតបានកូនប្រុសមួយ ដោយកាលនោះពួកគេអោយហេតុផលថាវាជារឿងរបស់មនុស្សពីរនាក់ដែលមិនអាចបន្តទៅមុខជាមួយគ្នាបាន។
ចុងក្រោយនៅថ្ងៃទី ២៩ ខែសីហានេះលោក “មែន ការិន” បែជាផុសរូបគូជាមួយអតីតភរិយាយព្រមជាមួយ Caption សសេរថា “នេះជាកាដូថ្ងៃកំណើតរបស់ខ្ញុំឆ្នាំនេះ #រៀបកាជាមួយភរិយាចាស់ បន្ថែមលើនោះគឺមានឈ្មោះថ្មី #លែងលះភ្លាមកាថ្មីភ្លាម ខ្ញុំនឹងស្រលាញ់ភរិយាយអោយដូចថ្ងៃដំបូងដែលយើងបានស្រលាញ់គ្នា”។
អត្ថបទដោយ សា