ធ្វើអោយតារាសម្តែងស្រីថៃ Kwanusa9 ត្រូវផ្ទុះកំហឹងម្តងទៀត ដោយមនុស្សដែលធ្លាប់បង្កើតបញ្ហាអោយនាងកាលពីប៉ុន្មានឆ្នាំមុន ត្រឡប់មកបោកប្រាស់ប្រាក់នាងម្តងទៀត។ ម្នាក់នោះជាជាងធ្វើធ្វើដែលធ្លាប់ធ្វើការងារមិនល្អ ធ្វើផ្ទះអោយតារាស្រីមិនរឹងមាំមានហូរទឹកពាសពេញផ្ទះ ហើយពេលនេះមកទទួលម៉ៅធ្វើកញ្ចក់តែមិនធ្វើព្រមទាំងបាត់ខ្លួនទៅជាមួយលុយថ្លៃជួលជិតទាំងអស់។
កញ្ញា Kwanusa9 បានផុសដាស់តឿននៅក្នុងហ្វេសប៊ុកផ្លូវការណ៍ក្រោយពេលត្រូវជាងធ្វើកញ្ចក់បោកយកលុយថា “ចាយលុយធ្វើកញ្ចក់អោយជិត ១០០% ចុងក្រោយបាត់មុខឈឹង ស្មោះត្រង់ជាមួយអាជីពរបស់ខ្លួនខ្លាំងមែនទែន អ្នកឯងបាត់មុខបានណាស់ តែយកលុយមកអោយវិញអោយគ្រប់ចំនួនសិនចាំទៅ!”។
បន្ទាប់ពីតារាស្រីបានផុសសារនៅខាងលើ មានហ្វែនខ្លាប់ច្រើនណាស់ចូលមកខមមិននិយាយពីហេតុហេតុការណ៍ដែលបានកើតឡើង ហើយម្នាក់បានសសេរថា “ទៀតហើយមែន?” ដោយតារាស្រីបានចូលមកខមមិនឆ្លងឆ្លើយដោយខ្លួនឯងផ្ទាល់ថា “ឧស្សាហ៍អាណិតស្រលាញ់ កាពិតពស់ពិសសោះ”។
អត្ថបទដោយ សា