តារាស្រី Mewnittha និង mattperanee នាំគ្រួសារមកទស្សនាប្រាសាទអង្គរវត្ត!!

បានធ្វើអោយហ្វែនៗនៅប្រទេសកម្ពុជារំភើបនិងចូលស្វាគមន៍យ៉ាងបាក់ទឹកបាក់ដីតែម្តង សម្រាប់វត្តមានរបស់តារាស្រី Mewnittha និង mattperanee នៅទឹកដីសៀមរាបប្រទេសកម្ពុជាក្នុងថ្ងៃទី ២៩ ខែសីហានេះ។ អ្នកប្រើប្រាស់អ៊ិនធឺណែតចូលខមមិនអរគុណអ្នកមានកេរ្តិ៍ឈ្មោះល្បីដែលជួយផ្សព្វផ្សាយប្រាសាទអង្គរវត្តអោយមហាជនបានស្គាល់!
ថ្មីៗនេះលោក songkarn_tae មិត្តប្រុសរបស់កញ្ញា mattperanee បានផុសរូបចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរយ៉ាងវែងអន្លាយ សសើរពីស្នាដៃសិល្ប:សម័យបុរាណ ភាពអស្ចារ្យរបស់ប្រាសាទអង្គរវត្ត និងនិយាយពីទឹកចិត្តដែលគាត់ប៉ុនប៉ងចង់មកទស្សនាដោយផ្ទាល់ភ្នែក ចុងក្រោយគាត់ថាប្រទេសកម្ពុជាយើងពិតជាមិនធម្មតាទេមានរបស់អោយមើលច្រើនទៀត ស្តាយដែលលើកនេះមានពេលមិនច្រើន សង្ឃឹមថានឹងបានមកលេងម្តងទៀតក្នុងពេលឆាប់ៗ។
ដោយមិនមែនតែគូរបស់ songkarn_tae – mattperanee ទេដែលបានមកទស្សនានៅក្នុងរូបយើងឃើញមានគូរបស់តួឯកស្រី Mewnittha និងស្វាមីផងដែល។ ពួកគេបានចូលទស្សនា អុចធូប ទៀត គោរពបូជាអង្គសំខាន់នៅក្នុងប្រាសាទបានយ៉ាងល្អប្រពៃ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា