អ្នកដឹកនាំរឿងជះសម្តីចាក់ដោត ទៅកាន់មហាជនដែលមិនឈប់ Bully តារាស្រី pupe_kessarin!!

គួរអោយបារម្មណ៍ពីផ្លូវចិត្តរបស់កញ្ញា pupe_kessarin តួឯកស្រីថ្មីរបស់ទូរទស្សន៍បុស្តិ៍លេខ៧ខ្លាំងណាស់ ដែលកំពុងទទួលរងពាក្យរិះគន់មិនល្អ សំដីជាន់ឈ្លឺរឿងសម្រស់ភ្នែកខាងក្រៅ និងសមត្ថភាពសម្តែងយ៉ាងដំណំបន្ទាប់ពីជាប់ឈ្មោះក្លាយជាតួឯកស្រីរបស់រឿង “บวงสรวงบ่วงวิมาลา”។

កញ្ញា pupe_kessarin ត្រូវគេដៀលថា “សម្តែងចាញ់តួរង មិនស្អាតមិនសមយកមកធ្វើជាតួឯកស្រី និងជាច្រើនចំនុចទៀត”។ ម្ចាស់ខ្លួនបានអានហើយចូលមកខមមិនឆ្លងឆ្លើយសុំក្តីមេត្តាអោយទស្សនិកជនមើលលើការខិតខំប្រឹងប្រែងធ្វើការរបស់នាងច្រើនជាងអ្វីៗទាំងអស់ នាងទទួលស្គាល់ថាសម្រស់និងគ្រប់យ៉ាងរបស់នាងនៅមិនទាន់គ្រប់គ្រាន់ទេបើយកនាងទៅធៀបជាមួយតារាផ្សេងៗដែលព្រលកក្នុងវិស័យសិល្ប:មុននាង។
ចុងក្រោយអ្នកនាង Ningpanita អ្នកដឹកនាំរឿងចេញមុខខមមិនលើកទឹកចិត្ត pupe_kessarin នៅលើផុសនោះហើយបានជះសំដីចាក់ដោតមួយចំនួនទៅកាន់អ្នកប្រើប្រាស់អ៊ិនធឺណែតដែលសសេរមិនល្អទាំងអស់នោះយ៉ាងចាស់ដៃ។ ដល់ថ្នាក់សុំអនុញ្ញផ្តល់មេរៀនអោយអ្នកទាំងអស់នោះអោយចេះប្រើពាក្យសមរម ចេះគិតពីអារម្មណ៍អ្នកដទៃ ហើយកុំអោយធ្វើជ្រុលដល់ថ្នាក់ក្លាយជាជនបង្ករគ្រោះថ្នាក់ដល់តារាស្រីព្រោះសម្តីខ្វះការពិចារណា។ អាចនិយាយបានថាជះមួយទំហឹង ការពារកូនស្រីដោយមិនខ្វល់ថាអ្នកទស្សនានឹងឈប់គាំទ្ររឿងរបស់ខ្លួន។

អត្ថបទដោយ សា