អាអូនម្នាក់នេះគឺជានរណាគេ?!! អ្នកប្រើប្រាស់អ៊ិនធឺណែតចាប់អារម្មណ៍ក្មេងប្រុសដែលអង្គុយស្និទ្ធស្នាលជាមួយមហាសេដ្ឋី!

ថ្មីៗនេះតារាស្រី Mewnitha និង Mattperanee ទើបតែបាននាំគ្រួសារមិនដើរទស្សនកិច្ចនៅខេត្តសៀមរាបយើង ដែលបណ្តាលអោយហ្វែនៗនៅកម្ពុជារំភើប ហើយទទួលស្វាគមន៍តាមបណ្តាញសង្គមយ៉ាងកក់ក្តៅ។ គ្រប់គ្នាសង្ឃឹមថាអាចបានជួបតារាគ្រប់រូបដោយចៃដន្យនៅទីនោះប៉ុន្តែប្រហែលទៅមិនទាន់ទេពីព្រោះពួកគេបានប្រកាសហើយថាមានពេលវេលាខ្លីត្រូវត្រឡប់ទៅប្រទេសថៃវិញក្នុងថ្ងៃនេះ។
ប៉ុន្តែមានកុមារាម្នាក់ដែលបានបំពេញក្តីស្រម៉ៃអោយហ្វែនៗនៅកម្ពុជាដោយប្រហែលជាមិនដឹងខ្លួនទេថាខ្លួនឯងកំពុងអង្គុយជិតមនុស្សមានឋាន: បុណ្យសក្តិ និងមានកេរ្តុ៍ឈ្មោះល្បីល្បាញ។ កុមារាម្នាក់នេះបានចូលទៅអង្គុយយ៉ាងជិតចន្លោះលោក Songkran មិត្តប្រុសរបស់តារាស្រី Matt និងលោក Saint ស្វាមីរបស់អ្នកនាង Mewnitha ខណ:កំពុងបន់ស្រន់។

ឃើញរូបភាពនោះហើយអ្នកគាំទ្រសសើរទឹកចិត្តសណ្តោះប្រណីដែលបុរសមានសម្បត្តិទាំងពីររូបនោះមិនរើសអើង ហើយអនុញ្ញាតអោយជនមិនស្គាល់មុខចូលជិតដល់ថ្នាក់នេះ។ លើលពីនេះទៅទៀតអ្នកប្រើប្រាស់អ៊ិនធឺណែតក៏នាំគ្នាអត់ច្រណែនមិនបានដែល ពួកគេនិយាយសម្តីដូចគ្នាថា “អាអូននេះគឺជាពីណាគេ ខ្ញុំចង់ចូលទៅអង្គុយជិតពួកគេអីចឹងដែល!” ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា