លោក Kanchai សួរជនរងគ្រោះត្រង់ៗថាបើជួបស្រីក្នុងរូបនេះទះកំភ្លៀងទេ?? បានចម្លើយភ្លាមៗថានឹងដាក់អោយដឹងប្រឹង!

កំពុងក្លាយជាប្រធានបទ​ និងរឿងក្តីធំមួយទៀតរបស់សង្គមថៃសម្រាប់ករណី Youtuber ស្រីឈ្មោះ nutty.suchataa ប្រើនប្រាស់ភាពល្បីល្បាញក្នុងសង្គមអនឡានបោកប្រាស់លុយជនក្រីក្រអស់ជាង ២០០០លានបាត។ ចុងក្រោយនាងរត់ទៅរស់នៅស្រុកគេ គេចវេសមិនហ៊ានចេញមុខទទួលខុសត្រូវ រហូតត្រូវក្រុមប៉ូលីប្រកាសអោយអ្នកនៅក្រៅប្រទេសជួយតាមចាប់ សម្រាប់អ្នកឃើញហើយផ្តល់ពត៌មានអោយប៉ូលីសនឹងទទួលបានប្រាក់រង្វាន់ ២លានបាតភ្លាមៗ!
នៅក្នុងកម្មវិថី Honkrasae របស់លោក Kanchai បានអញ្ជើញតំណាងជនរងគ្រោះម្នាក់មិកនិយាយដំណើររឿង និង របៀបនៃប្រត្តិបត្តការណ៍ឆបោករបស់ nutty.suchataa អោយប្រជាជនផ្សេងទៀតបានដឹងហើយការពារខ្លួន។ ពិធីករប្រុសឃើញអាកប្បកិរិយាយរបស់ជនរងគ្រោះក្នុងកម្មវិធីហើយសាកសួរថា “បើបានជួប ទះទេ?” ដោយនាងបានឆ្លើយភ្លាមៗថាបើធ្វើបានខ្ញុំនឹងធ្វើ ឈឺចិត្តជំនួសអ្នកដែលត្រូវការលុយយកមកទិញថ្នាំអោយសមាជិកគ្រួសារ។
ប៉ុន្តែលោកមេធាវីដែលនៅក្នុងកម្មវិធីបានណែនាំថាសូមកុំធ្វើដូចច្នោះអី ខ្ញុំយល់ពីអារម្មណ៍ដែលជនរងគ្រោះទាំង ៣០ នាក់ជាងកំពុងជួបប្រទេសតែក្នុងនាមជាមេធាវីខ្ញុំចង់អោយគ្រប់គ្នាដោះស្រាយតាមក្រិតក្រមរបស់ផ្លូវច្បាប់ច្រើនជាង។ ពេលនេះគ្រប់បានត្រឹងរងចាំអោយកក្រុមសឺបអង្កេតអាចរកឃើញហើយបញ្ជូន Youtuber ស្រី nutty.suchataa មកទទួលទោសហើយប្រគល់ប្រាក់សំណងអោយជនក្រីក្រទាំងអស់វិញ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា