bbrightvc លើសពីពាក្យថាល្បីបំផុតរបស់ប្រទេសថៃ!! ប្រើពេលតែ ២ ឆ្នាំក្នុងការបង្កើតអោយមានទិន្នន័យដែលមិនធ្លាប់មាន!
បានក្លាយជាតារាជួរមុខរបស់ប្រទេសថៃនៅក្នុងទីផ្សារអន្តរជាតិសម្រាប់តួឯកប្រុស bbrightvc ដែលទើបតែល្បីល្បាញខ្លាំងចាប់ពីឆ្នាំ ២០២០។ ដោយមិននឹកស្មានដល់តួឯកប្រុសដែលមិនមាននរណាយកចិត្តទុកដាក់ថ្ងៃនេះទទួលបានចំនួនតួលេខដែលខ្ពស់បំផុត។
ថ្វីត្បិតចូលព្រលកក្នុងវិស័យសិល្ប:បានជាង ១០ ឆ្នាំហើយក៏ពិតមែនលោក bbrightvc មិនដែលទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនក្នុងប្រទេសច្រើនឡើយ គាត់ទើបតែផ្ទុះខ្លាំងក្រោយពេលសម្រេចចិត្តសម្តែងរឿងស្រលាញ់ភេទដូចគ្នាជាមួយលោក Win ព្រោះអ្នកនៅក្រៅប្រទេសចូលចិត្តហើយលើកកំកើងពួកគេរហូតអ្នកខាងក្នុងទទួលស្គាល់។
មកទល់ពេលនេះ bbrightvc មានចំនួនអ្នកតាមដានក្នុងអ៊ិនស្តាក្រាមចំនួន ១៦ លាននាក់ដោយប្រើរយ:ពេលត្រឹមតែពីរឆ្នាំ។ សន្ទុះការរីកចំរើនចំនួនអ្នក Follow នេះចាត់ទុកជាប្រវិត្តិសាស្ត្ររបស់លិល្ប:ករសិល្ប:ការិនីថៃ ពីព្រោះមិនត្រឹមតែជាតួលេខដែលខ្ពស់ជាងគេតែប៉ុននោះទេ វាជាតួលេខដែលយកបានលឿនជាងគេបំផុតទៀតផង។
អត្ថបទដោយ សា