តារាស្រី khemanito ចិត្តទន់ចំពោះរឿងនេះ!! ឃើញពេលណាទឹកភ្នែកស្រក់ចុះមកពេលនោះ!

បានត្រឡប់មកពីធ្វើបុណ្យកុសលហើយចូលខ្លួនមកបំពេញនាទីជាពិធីការិនីដែលស្អាតបំផុតវិញហើយសម្រាប់អ្នកនាង khemanito ដែលពេលនេះកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីដឹកនាំកម្មវិធី ชิงช้าสวรรค์2022 អោយក្លាយជាកម្មវិធីដែលល្អបំផុតរបស់ទស្សនិកជន។
ហើយថ្ងៃនេះអ្នកនាង khemanito សម្រក់ទឹកភ្នែកជាច្រើនដំណក់នៅក្នុងកម្មវិធីរបស់ខ្លួនផ្ទាល់ព្រោះជួបជាមួយរឿងដែលតែងតែធ្វើអោយនាងរញ្ជួលចិត្ត។ បេក្ខភាពវ័យក្មេងៗដែលចូលរួមបង្ហាញសមត្ថភាពនៅក្នុងកម្មវិធីបានធ្វើអោយតារាស្រីយំដោយមិនដឹងខ្លួន។
បន្ទាប់ពីយំហើយតារាស្រីបាននាំយករូបភាពមកផុសចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “ការមកធ្វើការដែលលើលពីធ្វើការ…នៅក្នុងកម្មវិធី ชิงช้าสวรรค์ ប្អូនៗបានទាញខ្ញុំអោយចូលទៅនៅក្នុងរឿងវ៉ាវរបស់ពួកគេ ហើយធ្វើអោយខ្ញុំពេញចិត្តនឹងបទចម្រៀងទាំងស្រុង សប្បាយចិត្តដែលបានស្តាប់ភ្លេងលុកធុងរបស់ប្អូនៗតំណាងអោយសាលារៀនផ្សេងៗគ្នា 👍🏻❤️☺️”។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា