Korn Narongdej បង្ហោះវីដេអូដ៏គួអោយស្រលាញ់នៅពេលកូនប្រុសសំណព្វចិត្តជិះយន្ដហោះផ្ទាល់ខ្លួនលើកដំបូងទៅក្រៅប្រទេសគួអោយខ្នាញ់ហើយក៏….! មានរូបភាព

ជាសកម្មភាពដែលកក់ក្ដៅបំផុតសម្រាប់សមាជិកគ្រួសារតារាស្រីរូបស្រស់និងស្វាមីអ្នកមានស្ដុកស្ដម្ភ សម្រាប់វីដេអូលក្ខណៈគ្រួសារដែលត្រូវបាននាំយកមកបង្ហោះនៅលើបណ្ដាញសង្គម IG ផ្ទាល់ខ្លួនឈ្មោះ @kornnarongdej  របស់អ្នកជំនួញកំលោះរូបសង្ហា Korn Narongdej ស្វាមីរបស់តារាស្រីល្បីឈ្មោះ Sririta Jensen

ដោយជាក់ស្ដែងសាម៉ីខ្លួនហើយនិងគ្រប់គ្នាក្នុងគ្រួសារមានឱកាសល្អក្នុងថ្ងៃឈប់សម្រាកប្រមូលខោវអាវដាក់កាបូបជិះយន្ដហោះផ្ទាល់ខ្លួនទៅសម្រាកលំហែកាយនៅក្រៅប្រទេស ហើយនេះជាការដើរលេងផ្លូវឆ្ងាយលើកដំបូងរបស់អូន​ Kawin ផងដែរ

After Footer (Active) - damrei Mr1 Zone2

នៅក្នុងវីដេអូខាងលើខាងប៉ាៗជាអ្នកយកមកផុសចែករំលែក ហើយនៅក្នុងវីដេអូនោះមិនត្រឹមតែបង្ហាញអោយឃើញរូបភាពរបស់កូនប្រុសមិនរករឿងយំស្រែកហើយ នៅឃើញពីអារម្មណ៍រំភើបនិងសប្បាយរីករាយជាមួយការធ្វើដំណើរផ្លូវឆ្ងាយលើកដំបូងនេះទៀតផង នៅមានសមាជិកក្នុងគ្រួសារផ្សេងៗទៀតដែលបានធ្វើដំណើរទៅរួមគ្នា ពិតជាគ្រួសាររីករាយមែន

ខណៈពេលដែលយើងចូលទៅមើលខមិនពីខាងក្រោមរូបភាពមានហ្វេនៗអ្នកគាំទ្រជាច្រើនបានកោតសរសើរពីភាពគួអោយស្រលាញ់ថែមទាំងខ្នាញ់ដល់កំលោះតូចផងដែរ

អត្ថបទដោយ : នីត្តា