ក្នុងនាមជាអតីតអ្នកទោស តារាប្រុស ផែត ផ្តាំផ្ញើរបែបនេះទៅកាន់កញ្ញា Pinkysavika អ្នកទោសរឿងក្តី Forex 3D!
កញ្ញា pinkysavika បានក្លាយជាអ្នកទោសឈានមុនរបស់រឿងក្តី Forex 3D ដែលត្រូវគេងគុងរងចាំតុលាកាសម្រេចក្តីព្រោះរហូតមកទល់ពេលនេះពុំមាននរណាអាចរកភស្តុតាងមកអះអាងថានាងស្អាតស្អំបានឡើយ។ បច្ចុប្បន្ននាងត្រូវគេចាប់ឃុំឃាំងនៅក្នុងគុកធំដោយអនុញ្ញាអោយមនុស្សត្រឹមតែ ១០ នាក់ប៉ុននោះដែលមានសិទ្ធអាចចូលជួបនិយាយជាមួយនាងបាន។
ថ្មីៗនេះលោក “ផែត” តារាប្រុសដែលធ្លាប់ធ្លាក់ខ្លួនក្លាយជាអ្នកទោសត្រូវគេងគុកជាច្រើនឆ្នាំត្រូវបានអ្នកកាសែតចោមរោមសុំអោយគាត់ជួយណែនាំអំពីរឿងដែល pinkysavika ត្រូវជាប់ឃុំឃាំង។ តារាប្រុសបានឆ្លើយថាគុកបច្ចុប្បន្នវាមិនគួរអោយខ្លាចដូចសម័យមុននោះទេ តែក៏មិនស្រួលដូចនៅផ្ទះរបស់ខ្លួនឡើយ អ្វីដែលខ្ញុំចង់ប្រាប់គឺកុំគិតអ្វីវែងឆ្ងាយពេល យើងត្រូវរស់នៅជាមួយថ្ងៃនេះនិងថ្ងៃស្អែកតែពីរថ្ងៃគត់។
លោក “ផែត” បន្តទៀតដើម្បីអោយពេលវេលាដើរលឿនជាមុនយើងគួរចូលរួមលេងល្បែង ធ្វើសកម្មភាព អានសៀវភៅ និងអនុវត្តគ្រប់យ៉ាងដែលគេបានរៀបចំអោយដើម្បីកំសាន្តនៅខាងក្នុង។ ថ្ងៃនេះត្រូវធ្វើអ្វីខ្លះ ហើយថ្ងៃស្អែកចង់ធ្វើអ្វីខ្លះជារឿងដែលជួយអោយយើងរស់នៅដោយក្តីសុខ។
អត្ថបទដោយ សា