នៅគ្រងដំណែងគូជីនប្រចាំឆ្នាំដដែលសម្រាប់គូរបស់តួឯកប្រុសចូលថ្មីក្នុងវិស័យសិល្ប:លោក kongthappeak និងតារាស្រីជើងចាស់ bellacampen ដែលសំដែងរឿងដំបូងជាមួយគ្នាបានជោគជ័យបំផុតល្បីដល់ក្រៅប្រទេស។ ចាប់តាំងពីពេលនោះរហូតមកទល់ពេលនេះអ្នកទាំងពីរនៅស្និទ្ធស្នាលគ្នាដដែល ហើយហ្វែនៗក៏នៅតែជម្រុញគាំទ្រអោយពួកគេស្រលាញ់គ្នាដដែលដូចគ្នា។
ថ្មីៗនេះតឯកប្រុស kongthappeak បានចូលរួមធ្វើជាភ្ញៀវកិត្តិយសអោយកម្មវិធី Youtube របស់អ្នកដឹកនាំរឿង “ទេវព្រហ្ម” ហើយត្រូវបានគេសួរថាមានអារម្មណ៍យ៉ាងណាដែលពេលដឹងថាត្រូវថតរឿងជាមួយតារាស្រីលំដាប់កំពូលរបស់បុស្តិ៍ នឹងនៅក្នុងប្រទេសថៃ? តារាប្រុសឆ្លើយថា គាត់មិនជឿថាជា Bella នោះទេគាត់គិតថាអាចមានអ្នកមានឈ្មោះដូចនាង។
សំនួរបន្ទាប់គេសួរថាចុះមានអារម្មណ៍យ៉ាងណាពេលបានជួបមុខនាងជាលើកដំបូង (First Impression)? លោក kongthappeak បានឆ្លើយទាំងមុខញញឹមថាខ្ញុំលួចគិតក្នុងចិត្តថា “អូនៅក្រៅរាងតូចប៉ុណ្ណឹងឯងឬ?”។ បណ្តាលអោយពីធីការិនីអស់សំណើចព្រោះប្រាប់ថាខ្លាចប៉ុន្តែជួបភ្លាមគិតប្រៀបធៀបកំពស់ និងមាឌភ្លាម (សិស្សច្បងមាឌតូចចឹងអាចយកមកធ្វើជាសិស្សប្អូនបាន)។
អត្ថបទដោយ សា