“លីណាចាំង” អ្នកដឹងរឿងផ្ទៃក្នុងអះអាថាតារាស្រី Pinkysavika មិនមែនធ្វើទាំងមិនដឹងអ្វីនោះទេ!

អ្នកវិស័យសិល្ប:បដិសេដមិនបានឡើយថាអ្នកនាង “លីណាចាំង” ជាមនុស្សមានប្រភពពត៌មាន មានបណ្តាញខាងក្នុងដឹងរឿងរ៉ាវជីវិតឯកជនរបស់តារាៗយ៉ាងលំអិត គ្រប់ហេតុការណ៍ដែលកើតមានឡើងក្នុងវិស័យនាងតែងតែចេញមុខមកផ្តល់ពត៌មានដែលខ្វះខាតបានល្អប្រសើរជានិច្ច។ ចុងក្រោយ “លីណាចាំង” ឡើងឆាកកម្មវិធីធំហើយនិយាយបែបនេះអំពីតារាស្រី Pinnkysavika និងក្រុមគ្រួសារ!
នៅក្នុងកម្មវិធី “แฉ” ភ្ញៀវកិត្តិយសរូបនេះចាប់ផ្តើមដោយនិយាយអំពីម្ចាស់ក្រុមហ៊ុនដែលជាអ្នកទោសឈ្មោះ អភិរក្ស នាងថាអ្នកទោសម្នាក់នេះមិនមែនទើបតែនឹកឃើញហើយបោកប្រាស់ប្រជាជនភ្លាមៗនោះទេ។ លោក អភិរក្ស បានរៀបចំគម្រោងការណ៍ ហើយជ្រើសរើសឈ្មោះអ្នកដែលគាត់នឹងអញ្ជើញមកចូលរួមក្រុមទុកជាមុនតាំងពីយូយាណាស់មកហើយ ដូចច្នេះហើយទើបធ្វើអោយប្រត្តិបត្តការណបោកប្រាស់នេះទទួលបានភាពជោគជ័យជាមួយសាច់ប្រាក់ច្រើនមហាសាលបែបនេះ។
បន្តដោយតារាស្រី Pinnkysavika អ្នកនាង “លីណាចាំង” និយាយថាតារាស្រីរូបនេះមិនមែនជាមនុស្សល្ងីល្ងឺមិនដឹងថា Forex 3D នឹងធ្វើបាបអ្នកដទៃកម្រិតណានោះទេ ប៉ុន្តែនាងសម្រេចចិត្តចូលរួមព្រោះនាងស្រលាញ់គ្រួសារដែលទាំងម្តាយទាំងបងប្រុសសុទ្ធតែជាមនុស្សងប់នឹងល្បែងស៊ីសង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា