Kwan Usamanee នៅមិនទាន់ស្លាប់ទេ! បើកចិត្តនិយាយបកស្រាយយ៉ាងច្បាស់ៗរឿងត្រូវភ្លើងឆក់ខណៈពេលថតរឿងភាគ! មានវីដេអូ

វាធ្ងន់ពេកនិងទទួលយកបានទេ សម្រាប់ហេតុការណ៍ដែលបានកើតឡើងចំពោះតារាសម្ដែងស្រីល្បីឈ្មោះនិងម្ចាស់រហ័សនាម #តុក្កតាបាប៊ី យ៉ាង Kwan Usamanee ដោយនៅសុខៗលើកបណ្ដាញសង្គមមានការផុសពត៌មានទាក់ទងនិងនាងថាដោយប្រើចំណងជើងឬប្រធានបទថា “ត្រលប់ទៅស្រុកកំណើត Kwan Usamanee……សិល្បៈសោកសៅ បញ្ចាប់ជីវិត! Kwan ត្រូវខ្សែភ្លើងឆក់ស្លាប់ថ្លៃថតរឿងប្ដីជាអ្នកបង់រំលស់” រឿងភាគថ្មីនេះជារឿងដែលនាងកំពុងចាក់ផ្សាយតាមរយៈប៉ុស្ដន៍ 34

ជាក់ស្ដែងក្រោយពីបានដឹងពត៌មានថាមានពាក្យចចាមរ៉ាមខាងលើបានផុសចេញមកហើយធ្វើអោយមានការយល់ច្រលំចំពោះអ្នកប្រើ អ៊ីនធឺណិត រួមទាំងហ្វេនៗទើបខាងសាម៉ីខ្លួនបានចេញមកបកស្រាយបញ្ជាក់អោយច្បាស់ថា

After Footer (Active) - damrei Mr1 Zone2

“មិនបានភ្ញាក់ផ្អើលអីទេចំពោះរឿងបែបនេះ ព្រោះ Kwan ជួបមកឡើងសុំាអស់ហើយ នេះជាព័ត៌មានក្លែងក្លាយដូចរាល់ដង Kwan នៅមានជីវិតរស់នៅធម្មតាមិនទាន់ស្លាប់ដូចពាក្យចចាមរ៉ាមនោះទេ ហើយលើកនេះក៏មិនមែនជាលើកទីមួយដែរដែលនិយាយថា Kwan ស្លាប់នោះ”

“ហើយក៏ប្រហែលជាមិនប្ដឹងអីដែរចា ព្រោះថាមិនអាចដំណើរក្ដីបានទេ វាតែងតែផុសចេញមកជារឿយៗ មើលសម្លឹលទៅមួយផ្នែកផ្សេងទៀត មានអារម្មណ៍ថាកក់ក្ដៅល្អដែរ ត្រូវអគុណគាត់ដែលនៅនឹកដល់យើង សរសេរពីយើង បញ្ជាក់ថានៅខ្លាចពត៌មានរបស់ Kwan បាត់ទៅ មិនបានខឹងឬស្អាប់អីទេ ប៉ុន្ដែពេលខ្លះចង់ប្រាប់ថាកុំញឹកពេកព្រោះអត់មានអ្នកចុចចូលមើល គ្រាន់តែឃើញហើយអូសរំលងទៅ អាចនិងបង្កអោយមានការភ្ញាក់ផ្អើលបាន ត្រង់ចំនុចនេះចង់បញ្ចាក់ថាខ្ញុំនៅរស់ទេចា”

អត្ថបទដោយ : នីត្តា