Kongthappeak “Review” តួឯកស្រីដំបូងក្នុងឆាកជីវិត! Bella ធ្វើអោយមនុស្សប្រុសម្នាក់ប្រែប្រួលបានដល់កម្រិតនេះ!!
នៅមិនទាន់ទៅណាសឆ្ងាយពីគូជីនខុសវ័យដែលហ្វែនៗស្រម៉ៃអោយក្លាយជាកូជីវិតពិត Peak-Bell នោះទេ។ ដោយមិនថារឿងភាគរបស់អ្នកទាំងពីរបានចប់បរិបូរណ៍យូយ៉ាងណាហើយក៏ដោយសំលេងគាំទ្រគូរបស់ពួកគេមិនធ្លាក់ចុះសោះឡើយ ផ្ទុយទៅវិញទស្សនិកជនកាន់តែជម្រុញអោយស្រាលាញ់គ្នាខ្លាំងជាងមុនបន្ទាប់ពីតារាស្រីប្រកាសបែកបាកជាមួយមិត្តប្រុសចាស់។
Bell គឺជាតួឯកស្រីដំបូងបំផុតក្នុងឆាកជីវិតរបស់លោក kongthappeak បានជួបនាងប្រៀបដូចជាបានជួបពន្លឺភ្លើងទានដែលដុតបំភ្លឺអាជីពជាតារាសម្តែងរបស់គាត់អោយល្បីល្បាញមានឈ្មោះបោះសំឡេង និងទទួលបានកាគាំទ្រយ៉ាងច្រើនមហាសាល។ ហើយក្រៅពីពាក្យសសើរស្ងប់ស្ងែងលោក kongthappeak បាននិយាយបន្ថែមថា ” Bella គឺជាមនុស្សស្រីដែលចូលមកផ្លាស់ប្តូរជីវិតរបស់គាត់!! ស្គាល់នាងហើយគាត់ប្រែក្លាយជាមនុស្សរស់រាយរាក់ទាក់ និយាយប៉ប៉ាច់ហាមមិនជាប់ដូចគ្រប់គ្នាបានឃើញពេលនេះ”។
ផ្អែកតាមអ្វីដែលឃើញក្នុងកញ្ចក់ទូរទស្សន៍ដំបូងឡើយតារាប្រុសគិតថា បែលឡា គឺជាមនុស្សស្ងៀមស្ងាត់ មិនចូលចិត្តលេងសើចច្រើន ធ្វើតែការងារ ប៉ុន្តែស្គាល់ហើយបានដឹងថានាងក្រមិចក្រមើមអាចធ្វើអោយមនុស្សជុំវិញខ្លួនសើចនិងរីករាយបានគ្រប់ពេលវេលា។ ពេលនេះ kongthappeak បានក្លាយជាមនុស្សដូច Bella ជាស្ថាពរ!!
អត្ថបទដោយ សា