អីយ៉ាស់ Matt-Mew ស្ងាត់ៗនាំគ្នាប្រមូលប្ដីប្រមូលសង្សាមកប្រាសាទអង្គរវត្តម្នាក់មួយគូៗអេមខ្លាំងណាស់! មានរូបភាព
ស្និតស្នាលនិងគ្នាមែនទែនសម្រាប់តារាស្រីទាំងពីរនាក់នេះ អាចនិយាយបានថាសមាជិកក្រុមតែងតែជួបគ្នាញឹកញាប់ ទោះពេលខ្លះជុំគ្នាទាំងអស់ខ្លះអត់ខ្លះក៏ដោយចុះ ប៉ុន្ដែនៅពេលថ្មីៗនេះតារាស្រីស្អាត Matt Peeranee និង Mew Nittha បានណាត់គ្នាទៅដើរលេងនៅប្រសាទអង្គរវត្តក្នុងខេត្តសៀមរាបទឹកដីនៃប្រទេសកម្ពុជា
ដោយដំណើរកំសាន្ដនេះក៏ឃើញមានម្ចាស់ចិត្តអ្នកទាំងពីរទៅជាមួយដែរ Matt បណ្ដើរ Songkran ហើយ Mew បណ្ដើរ Saint ដូច្នេះហើយទើបហ្វេនៗបានឃើញរូបភាពគូរប្រកៀកប្រកើយគ្នាយ៉ាងកក់ក្ដៅ
ដូចរូបភាពជាក់ស្ដែងដែលកញ្ញាៗទាំងពីរបានជួយផ្លាស់ប្ដូរគ្នាថតរូបអោយគ្នាទៅវិញទៅមក ពិតជាផ្អែមល្ហែមមិនចាញ់គ្នានោះទេ
អត្ថបទដោយ : នីត្តា