មិនទាន់រៀបកាព្រោះរវល់ចាំគ្នា!! Davikah – Minchalida កំពុងជជែកគ្នារឿងអារពាហ៍ពិពារហ៍!

កន្លងមកហ្វែនៗបានលឺជាច្រើនលើកជាច្រើនសារហើយថាមូលហេតុអ្វីបានជាតារាស្រី Davikah – Minchalida មិនទាន់សម្រេចចិត្តរៀបការជាមួយមិត្តប្រុសដែលពួកគេប្រើពេលទាក់ទងសិក្សាចិត្តជាច្រើនឆ្នាំ។ ប៉ុន្តែចុងក្រោយនេះទស្សនិកជនបានដឹងពីមូលហេតុពិតដែលបណ្តាលអោយតារាស្រី Davikah មិនទាន់ចាប់ផ្តើមជីវិតគ្រួសារជាមួយលោក terchantavit ហើយ។
នៅក្នុងកម្មវិធី Happy Mew ដែលបានអញ្ជើញ Davikah – Minchalida មកធ្វើជាតារាកិត្តិយស ហើយមកធ្វើជាម៉ែដោះរបស់កូនស្រីសំណប់ចិត្ត។​ កញ្ញា ដាវិ ធ្វើនាទីជាម៉ែដោះ និងជាមេផ្ទះចេញធ្វើគ្រប់បែបយ៉ាងបានយ៉ាងល្អប្រសើររហូតអ្នកនាង Mew លាន់មាត់ថាល្អបែបនេះរៀបការបានហើយ!!
កញ្ញា Davikah ក៏ឆ្លើយថាមិនទាន់រៀបកាទេនៅចាំអោយ Minchalida ទៅមុនសិន ហើយបន្ទាប់មកទៀតតារាស្រីទាំងពីរក៏និយាយថាសាកទាយមើលថារវាងយើងទាំងពីរមួយណានឹងចូលរោងជ័យមុន! ដែលមានន័យថាមិត្តស្និទ្ធស្នាលពីរនាក់នេះបាននិយាយគ្នារួចហើយថានឹងរៀបកាឆ្នាំណា​ហើយនរណានឹងក្លាយជាកូនក្រមុំមុន។

អត្ថបទដោយ សា