Mai-Mint សំរុកចូលផ្ទះ Mew Nittha ដំបូងតាំងចិត្តថាមកធ្វើនំញុំតែចុងក្រោយទៅជាធ្វើ……! មានវីដេអូ

ក្រោយពីបណ្ដារតារាល្បីៗងាកមកធ្វើយូធូបមក ក៏មានការអញ្ចើញមកធ្វើកម្មវិធីជាមួយគ្នាហើយរួមគ្នាជាមួយមិត្តភ័ក្ដដើម្បីធ្វើប្រធានបទថ្មីៗដើម្បីអោយហ្វេនៗបានទស្សនាយ៉ាងសប្បាយរីករាយ ក៏ដូច Mai Davika  និង Mint Chalida នាំគ្នាទៅសំរុកចូលផ្ទះអ្នកម៉ាក់ Mew ក្នុងគោលបំណងមកធ្វើអីញុំជុំគ្នា

ដោយកញ្ញា Mai Davika បានត្រៀមឧបករណ៍សម្រាប់ធ្វើនំ brownies គ្រប់គ្រឿង តែបែរជាម៉ាក់ៗរូបស្រស់ Mew សុំអោយធ្វើបុកល្ហុងប្រហុកទៅវិញ ច្បាស់ណាស់ថាអ្នកទាំងបីមិនធ្លាប់ធ្វើបុកល្ហុងពីមុនមកទេ នេះគឺជាលើកទីមួយនិងដំបូងបំផុត សកម្មភាពចាប់ផ្ដើមតាំងតែពីការចិតផ្លែល្ហុង មើលទៅឃើញថាខាង Mai ដូចជាធ្វើបានល្អតែម្ដង ព្រោះល្ហុងដែលចិតមកនិងត្រូវចិត្តអ្នកគ្រប់គ្នាណាស់

After Footer (Active) - damrei Mr1 Zone2

មុននិងបន្ថែមភាពលំបាកត្រង់ចំនុចបុកម្ទេស បើជាម្ទេសស្រស់មិនអីទេ តែមកបុកម្ទេសក្រៀមផ្សំគ្នា កញ្ញ Mai បុកយ៉ាងណាក៏បុកមិនបែកដែរ រហូតត្រូវប្ដូរអ្នកបុកប្ដូរទៅអោយ Mew ជាអ្នកធ្វើវិញ ប៉ុន្ដែម្ទេសក្រៀមនៅតែមិនទាន់បែក ពេលដល់វគ្គអូន Mint ម្ដងហើយ

ពេលមកដល់វគ្គផ្សំគ្រឿងកញ្ញា Mai និយាយសើចៗថាអោយដាក់ប៊ីចេង 1ស្លាប់ព្រាទៅ ក្រោយមកទៀតដល់ពេលធ្លក់រសជាតិ ទាំងបីនាក់និយាយក្នុងសម្លេងតែមួយថាឆ្ងាញ់ ហើយក៏ប្រាប់អោយក្រុមការងារមកចូលរួមភ្លក់ជាមួយគ្នា តែកញ្ញាៗប្រាប់ថាបើអោយបុកម្ដងទៀតរសជាតិច្បាស់មិនដូចដើមទេ

អត្ថបទដោយ : នីត្តា