មានរឿងអ្វីកើតឡើង!! លោក saint_kuha និយាយថាភរិយារស់ខ្លួនចិត្តអាក្រក់បំផុត!

ល្អក់ល្អឺនស្រលាញ់គ្នាមិនមានប្រែប្រួលឡើយសម្រាប់គូរបស់លោក saint_kuha និងតារាស្រី mewnittha ដែលសម្រេចចិត្តរៀបកាដោយមិនចាំបាច់មើលចិត្តថ្លើមគ្នាយូដូចគូអ្នកដទៃ។ តាំងពីដើមរហូតដល់មានកូនស្រីជាមួយគ្នាអ្នកទាំងពីរមិនដែលមានរឿងទាស់ទែង ឬរឿងជំលោះដែលធ្វើអោយអ្នកគាំទ្របារម្មណ៍សូម្បីម្តង ទើបតែថ្មីៗនេះទេដែលស្វាមីចេះចេញសម្តីនិយាយបែបនេះដាក់ភរិយា។
នៅក្នុងកម្មវិធី Youtube “Happy Mew” អ្នកនាង mewnittha និយាយរៀបរាប់ប្រាប់ថាមិត្តភក្តិពីនាក់ទៀតមាននាទីធ្វើអ្វីនៅក្នុងកម្មវិធី និយាយចុះនិយាយឡើងនាងមិនមានអ្វីត្រូវធ្វើចាំតែមើល Mai-Mint តែប៉ុននោះ។ បណ្តាលអោយលោក saint_kuha ជាស្វាមីនិយាយថា “អោយដឹងផងថានរណាអាក្រក់ជាងគេបំផុត!”។
អាក្រក់ត្រង់កន្លែងនេះលោក saint_kuha មានន័យថាភរិយារបស់ខ្លួនឆ្លាតណាស់ចេះគិតអញ្ជើញអោយមិត្តភក្តិមកលេងផ្ទះ ធ្វើនេះធ្វើនោះដែលអាចបង្ហោះចូលក្នុង Youtube បានយ៉ាងសប្បូរបែបដោយមិនចាំបាច់ធ្វើអ្វីច្រើន លើលពីនេះទៅទៀតនាងបានធ្វើអោយមិត្តភក្តិសប្បាយចិត្តជាមួយវាទៀតផង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា