ស្និទ្ធស្នាលគ្នាណាស់ ២គូនេះ!! តោះមកស្តាប់ពាក្យដែលលោក Saint ផ្តាំភរិយា Mewnitha អោយជួយប្រាប់លោក terchantavit!
មិនអ្នកអានប្រហែលបានដឹងហើយថាថ្មីៗនេះតួឯកស្រី Davikah ចាប់ផ្តើមស្និទ្ធជាមួយអ្នកនាង Mewnitha ខ្លាំងព្រោះមានតារាសម្តែងស្រី Mint Chalida ជាអ្នកផ្សារភ្ជាប់ទំនាក់ទំនង។ ចុងក្រោយអ្នកទាំងបីបានរួមដៃគ្នាបង្កើតវីដេអូល្អៗដើម្បីបង្ហោះជូលក្នុងកម្មវិធី Youtube សម្រាប់ទស្សនិកជន និងហ្វែនៗបានទស្សនាកំសាន្តភាពគួរអោយស្រាលាញ់របស់ពួកគេ។
នៅក្នុងកម្មវិធី Youtube EP.36 SS2 របស់តារាស្រី Mewnitha លោក Saint ជាស្វាមីបានបង្ហាញខ្លួនមួយភ្លែតដែលដោយគាត់ចេញមកដើម្បីផ្តាំផ្ញើរប្រយោគមួយគ្នាអោយលោក terchantavit ដែលជាមិត្តប្រុសរបស់កញ្ញា Davika។
នៅចុងកម្មវិធីពេលមើលថែអូនម៉ារីនចប់ បុកល្ហុងនិងធ្វើនំប្រៅនីរួចរាល់តារាស្រី បាននិយាយឃ្លានោះចេញមកជាសារធារណ:អោយហ្វែនៗបានលឺព្រមគ្នាជាមួយលោក terchantavit។ អ្នកនាង Mewnitha បាននិយាយថា “បងសែនផ្តាំប្រាប់បងតឺថា រៀបការវាមិនគួរអោយខ្លាចដល់ថ្នាក់នោះទេ!!” ដែលមានន័យថាបង ter ហ្ហាកុំគិតច្រើនពេកឆាប់សុំ Davika រៀបការទៅ។
អត្ថបទដោយ សា