ទស្សនិកជននៅមិនទាន់ធ្វើចិត្តបានទេសម្រាប់ពត៌មានដែលកញ្ញា Ladiiprang ទើបតែបានប្រកាសប្រាប់ថាខ្លួនបានបែកជាមួយគូដណ្តឹងបាន២ខែហើយ នឹងមិនមានពិធីមង្គលកាកើតមានឡើយ។ ចំណែកលោក Twopee ដែលជាសាមីខ្លួនគាត់ក៏នៅធ្វើចិត្តមិនទាន់បានដែល ដោយនៅតែបន្តផុសរូបភាពគូនៅលើអ៊ិនស្តាក្រាមធ្វើអោយមនុស្សជាច្រើនចូលមកផ្តល់កំលាំងចិត្តអោយ។
ថ្ងៃទី ៣០ ខែសីហានេះលោក Twopee បានផុសរូបក្នុងថ្ងៃដែលគាត់លុងជង្គង់សុំមិត្តស្រីរៀបការនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរយ៉ាងវែងថា “ខ្ញុំចង់ថ្លែងអំណរអរគុណដល់ហ្វែនៗ មិត្តភក្តិ បងប្អូនទាំងអស់ដែលបានផ្ញើរសាមកផ្តល់កំលាំងចិត្តអោយ ខ្ញុំបានអានទាំងអស់ហើយសុំអភ័យទោសដែលមិនអាចឆ្លើយតបបាន។ អរគុណដែលគាំទ្រយើងទាំងពីរនាក់ដល់ថ្នាក់នេះ វាធ្វើអោយខ្ញុំទទួលបានអារម្មណ៍ហើយយល់ពីចិត្តអ្នកទាំងអស់គ្នា អរគុណដែលតាមដានរឿងភាគស្នេហាមួយរឿងនេះ…
…វាគឺជារឿងដែលស្នេហាដែលស្រស់បំព្រង ហើយដែលខ្ញុំស្រលាញ់បំផុត សូមអរគុណម្តងទៀតអស់ពីចិត្តរបស់ខ្ញុំ love yall ❤️❤️❤️🙏🏽🙏🏽🙏🏽” តារាប្រុសបាន tag កញ្ញា Prang ចូលក្នុងផុសរបស់គាត់ហើយនាងបានចូលមកខមមិនរូបបេះដូងពណ៌សអោយអតីតមិត្តប្រុស “🤍” ក្រៅពីអតីតមិត្តស្រីនៅមានតារាប្រុសស្រីជាច្រើនរូបទៀតបានចូលមកខមមិនផ្តល់កំលាំងចិត្តអោយលោក Twopee ព្រោះដឹងថាគាត់នៅធ្វើចិត្តមិនទាន់បាន។
អត្ថបទដោយ សា