ពេលវេលាពិតជាដើរលឿនណាស់សម្រាប់ក្រុមគ្រួសារដែលរស់នៅពោពេញដោយក្តីសុខនិងសុភមង្គល មួយភ្លែតសោះកូនស្រីពៅរបស់ត្រកូលមហាសេដ្ឋីធំធាត់បាន៥ខែពេញបរិបូរណ៍បាត់។ ថ្ងៃនែះអូន Abigail ឆ្លងកម្មវិធីខួបកំណើតជាមួយពាក្យជូនពររបស់ទស្សនិកជនជាង ៣ សែននាក់យ៉ាងកក់ក្តៅ!
ព្រឹកមិញនេះអ្នកនាង chomismaterialgirl បានផុសរូបកូនស្រីជាមួយនំខេករូបញញឹមចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “Gale 5 months 🌬😋” ដែលមានអ៊ីៗអ៊ុំៗក្នុងវិស័យសិល្ប:ជាច្រើនបានចូលមកជូនពរ ហើយប្រាប់ថាអាប៊ីហ្កេលគួរអោយស្រលាញ់កាន់តែខ្លាំងក្នុងអាយុថ្មី។
ចំណែកហ្វែនៗរបស់តារាស្រីដែលកំពុងលង់ស្រលាញ់អូន Abigail បាននាំគ្នាចូលមកខមមិនបែបហូហៀររាប់មិនអស់ថា “កូនស្រីពៅម្នាក់នេះខ្យូតលើសហើយ”, “គួរអោយស្រលាញ់ខ្លាំងណាស់”, “ពេលណាបានបានជួប” ហើយអ្នកខ្លះក៏ចូលមកជូនពរអោយអូនហ្កេងសុខភាពល្អមានមនុស្សចូលចិត្តស្រលាញ់បែបនេះជារៀងរហូត ដែលសរុបរួមៗទៅមានចំនួនប្រហែលជិត៤សែននាក់។ Happy Birthday Abigail!!
អត្ថបទដោយ សា