អូយ អូយ អូយ… តារាស្រី bellacampen បញ្ចេញសាច់ខ្នងធ្វើអោយហ្វែនៗរញ្ជួយចិត្តទាំងកណ្តាលយប់!!

នៅតែជាប់ឈ្មោះជាតារាស្រីលំដាប់ខ្ពស់ក្នុងដួងចិត្តរបស់ទស្សនិកជនដដែលសម្រាប់កញ្ញា bellacampen ដែលផ្លាស់ប្តូរច្រើនណាស់បន្ទាប់ពីត្រឡប់មកធ្វើជានារី Sigle សម្បូរមន្តស្នេហ៍ម្តងទៀត។ ចុងក្រោយនាំយករូបក្នុងឈុតពណ៌ក្រហមដ៏សែនស៊ិចស៊ីមកចែកចាយអោយបេះដូងរបស់កំលោះៗពុះកញ្ជ្រោល!
កញ្ញា bellacampen ផុសរូបចូលក្នុងអ៊ិនស្តាក្រាមជាមួយ caption រូបបេះដូងកំពុងឆេះភ្លើង ❤️‍🔥ទាំងកណ្តាលយប់ ដែលបណ្តាលអោយអ្នកគាំទ្រទាំអស់ជ្រួលច្របល់ទៅណាមិនរួចត្រូវប្រញ៉ាប់ចូលមកខមមិនសសើរនាងភ្លាមៗ ដោយផុសមិនទាន់បានមួយម៉ោងផងមានអ្នក like រាប់ម៉ឺននាក់បាត់ទៅហើយ។
អាចនិយាយបានថា ម៉ែ Bella បានមកដល់ហើយមកលើកនេះស៊ិចស៊ីលះមិនប្រណីចិត្តនរណាឡើយ មានមនុស្សច្រើនណាស់ដែលចាប់ផ្តើមនាំគ្នាគិតថារឿងថ្មីរបស់តារាស្រីដែលកំពុងថតនោះមានតួឯកស្រីមុខជាស្ត្រីដែលមានអំណាច កាចឆ្មាស់ មិនអោយចាញ់តួស្រីរងឡើយ គ្រប់គ្នាអាចត្រៀមចិត្តត្រៀមកាយទស្សនារស់ជាតិថ្មីពីបែលឡាបាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា