ឆ្លងឆ្លើយគ្នាមែនទេ?!! តារាស្រី Bella ផុសរូបស៊ិចស៊ី បន្ទាប់មកកំលោះ kongthappeak ផុសបង្ហាញពីភាពឯកកា!

ទើបតែបានធ្វើអោយអ្នកគាំទ្រទាំអស់ជ្រួលជ្រឺមទេសម្រាប់កញ្ញា Bella ដែលបានផុសរូបស៊ិចស៊ីកន្ត្រាក់អារម្មណ៍មនុស្សម្នាទាំងកណ្តាលយប់ ប៉ុន្តែនៅចាញ់ទំនាក់ទំនងដែលហ្វែនៗរបស់គូជីន kongthappeak-Bella កំពុងចាប់អារម្មណ៍នៅឡើយទេ។ អ្នកគាំទ្រគិតថាផុសរបស់តារាស្រី និងតារាប្រុសដែលផុសមុនគ្នាត្រឹមតែ ២០នាទីគឺជាការសន្ទនាដ៏សែនកក់ក្តៅមួយ!
តួឯកប្រុស kongthappeak ផុសរូបអង្គុយនៅតុអាហារតែម្នាក់ឯងយ៉ាងគួរអោយអាណិតជាមួយ Caption ថា “បងនឹងចាំប្អូនៗទាំងអស់គ្នាមកញ៉ាំបាយជាមួយគ្នានៅរាជវាំងណា… 🤣” បន្ទាប់ពីតារាស្រី Bella ផុសរូបក្នុងឈុតរាត្រីត្រៀមចេញ Date យ៉ាងស៊ិចស៊ី។
មិនថាជាបទសន្ទនាបង្ហាញពីអារម្មណ៍ដូចដែលទាំងអស់គ្នាកំពុងគិតឬមិនមែនក៏ដោយ ហ្វែនៗគូជីន kongthappeak-Bella សុំគិតបែបនេះដើម្បីសប្បាយចិត្តសិន ហើយក៏សង្ឃឹមជាខ្លាំងថាវាជាការពិត ការពិតដែលថាតារាប្រុសស្រីនឹងស្រលាញ់គ្នាមែនទែន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា