ចេញមុខដោយខ្លួនឯង!! Taecyeon សមាជិកក្រុម 2PM សសេរសាជាភាសាថៃដើម្បីព្រមានអ្នកប្រើប្រាស់អ៊ិនធឺណែតជនជាតិថៃ!
ជាតារា K-POP និងតារាសម្តែង K-Drama ដែលមានប្រជាប្រិយភាពខ្ពស់ដដែលនោក្នុងសង្គមថៃសម្រាប់លោក Taecyeon សមាជិកក្រុម 2PM ដែលមិនថាធ្វើអ្វីទៅណានោះទេតែងតែមានអ្នកតាមចោមរោមថតរូបជានិច្ច។ ចុងក្រោយត្រូវអ្នកប្រើប្រាស់អ៊ិនធឺណែតជនជាតិថៃម្នាក់លួចថតរូបហើយបង្ហោះជាសាធារណ:ដោយមិនទទួលបានការអនុញ្ញាត!
អ្នកប្រើប្រាស់ Twitter ជនជាតិថៃឈ្មោះ … បានលួចថតរូបតារាប្រុសដែលកំពុងមានដំណើរកំសាន្តបែបឯកជន និងស្ងប់ស្ងាត់បំផុតមកផុសព្រមជាមួយ Caption សសេរថា “Oppa Taecyeon មកមិនប្រាប់សូម្បីមួយមាត់!”។ ប្រធានបទនោះបានក្លាយជារឿងធំនៅក្នុង Twitter ព្រោះមានមនុស្សច្រើនណាស់យករូបនោះទៅចែកចាយបន្តរហូតក្លាយជាពត៌មានពិសសេស។
ហើយដោយលក្ខណ្ឌមួយចំនួនដែលមិនអាចប្រាប់បានរូបថតនោះត្រូវតែបាត់ពីបណ្តាញសង្គម ដូចច្នេះហើយទើងលោក Taecyeon បានចូលខ្លួនមកនិយាយជាមួយអ្នកប្រើប្រាស់អ៊ិនធឺណែតនោះដោយខំប្រឹងខមមិនជាភាសាថៃដើម្បីអោយម្នាក់នោះយល់ថា “នេះជាបទល្មើសលើភាពឯកជន សូមលុបរូបចេញចាស់”។
អត្ថបទដោយ សា