នៅក្នុងសង្គមសិល្ប:នរណាក៏ស្គាល់លោក A Suppachai ដែលគាត់ជាអ្នកបណ្តុះតារាអោយចាប់កំណើតនៅក្នុងវិស័យ ហើយតារាដែលទទួលបានមើលថែរក្សារ បង្ហាត់បង្រៀនពីមនុស្សអស្ចារ្យម្នាក់នេះសុទ្ធសឹងជាតារានាំរបស់ប្រទេសថៃទាំងអស់។ តួឯកប្រុសកំពូលលោក Nadech Kugimiya ក៏ជាក្មេងប្រុសដែលលោក A ប្រមូលមកបណ្តុះបណ្តាលដែល។
ចុងក្រោយនៅថ្ងៃទី ២៩ ខែសីហានេះលោក A Suppachai ត្រូវបានគេអញ្ជើញមកធ្វើជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី “แฉ” ឡើងមកនិយាយអំពីដំណើរជីវិតជាអ្នកបណ្តុះសិល្ប:ករសិល្ប:ការិនី ព្រមជាមួយការបើកបង្ហាញរូបរបស់លោក Nadech មួយសន្លឹកដែលធ្វើអោយអ្នកបង្កើតតារារូបនេះត្រូវប្រញ៉ាប់ទិញសំបុត្រយន្តទៅរកក្មេងប្រុសម្នាក់នោះផ្ទាល់នៅសាលារៀននៅតាមខេត្ត។
រូបនោះជារូបដែលតារាប្រុសនៅក្មេងជាសិស្សលាលាថ្នាក់ទី ៥ ទី៦ លោក A Suppachai ឃើញរូបនោះវេលាម៉ោង ១០ព្រឹក ហើយគាត់ទិញសំបុត្រយន្តហោះទៅខេត្តខុនកែនទៅរកណាដេតនៅម៉ោង ១២ថ្ងៃត្រង់ភ្លាម។ គាត់ថាត្រូវប្រញ៉ាប់ទៅព្រោះខ្លាចគេយកបាត់ ក្មេងនេះពិសេស កើតមកដើម្បីក្លាយជាអ្នកមានប្រជាប្រិយភាព ហើយក៏នឹងបំពេញអាជីពនេះបានល្អលើសគេឯង។
អត្ថបទដោយ សា