bellacampen ប្រាប់ពីមូលហេតុដែលធ្វើអោយស្រកគីឡូ អ្នកជុំវិញខ្លួនចាប់ផ្តើមហាមមិនអោយបន្ត!

អ្នកយកពត៌មានទទួលបានអាបដេតពីតារាស្រីប្រជាប្រិយភាពខ្ពស់ច្រើនណាស់កាលពីយប់មិញ នៅពេលដែលកញ្ញា bellacampen បានបង្ហាញវត្តមាននៅក្នុងកម្មវិធី Event របស់ប្រែន Bata។ មួយក្នុងចំណោមរឿងវ៉ាវទាំងអស់នោះការស្រកគីឡូជាចំនុចដែលមានអ្នកសួរច្រើនបំផុត បងៗអ្នកកាសែតបានសាកសួរអំពីមូលហេតុ និងគម្រោងសម្រកហើយតារាស្រីក៏បានឆ្លើយថា:
ស្រកមែនស្រកច្រើនគួរសម ហើយខ្លួនផ្ទាល់ក៏បានព្រិតព្រៀងរឿងរបបអាហារយ៉ាងពិសេសផងដែល ពីព្រោះមួយរយ:មុនការងារដែលចូលមកសុទ្ធសឹងជាការងារដែលត្រូវអោយបង្ហាញរាង ឧទាហរណ៍ត្រូវថតរូបក្នុងឈុតសំលៀកបំពាក់ហាត់ប្រាណអីចឹង។ ក្នុងនាមជាតារាស្រីនាងចង់អោយខ្លួនឯងមានជំនឿជឿជាក់ ចង់ថតជ្រុងណាមុំណា ក៏មិនមានបញ្ហាឬក្តីបារម្មណ៍ខ្លាចរូចចេញមកមិនស្អាត ដូចច្នេះហើយទើបជ្រើសរើសយកសម្រកខ្លាញ់ ហើយហាត់ប្រាណយករាងខ្លះៗ។
កញ្ញា បែលឡាសារភាពថាអ្នកនៅជុំវិញខ្លួនបារម្មណ៍ហើយនាំគ្នានិយាយដូចៗគ្នាថាបានហើយហាមស្រកជាងនេះ ហើយតារាស្រីក៏បានឆ្លើយតបថាដឹងហើយហើយនាងក៏មិនមានគម្រងសម្រកអ្វីបន្តទៀតនោះទេដោយសានាងបានបំពេញការងារទាំងអស់នោះចប់សព្វគ្រប់អស់ហើយ។ ធានាមួយសប្តាហ៍ក្រោយសាច់នឹងឡើងមកវិញព្រោះនាងធាត់ងាយជាងនរណាៗទាំងអស់។​

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា