បានវ៉ាដាច់ដ្រាម៉ាតារាស្រី Pinkysavika រួមដៃជាមួយមនុស្ស ១៨នាក់ទៀងដើម្បីបោកប្រាស់លុយប្រជនថៃហើយនាពេលនេះ ចំពោះករណី Youtuber ស្រីឈ្មោះ nutty.suchataa ឆបោកអ្នកស្លូតត្រង់ហើយរត់គេចស្រុកតាមច្រកព្រៃ។ សង្គមយកចិត្តទុកដាក់រឿងក្តីរបស់តារាស្រី Youtuber ម្នាក់នេះជាខ្លាំងព្រោះនាងតែម្នាក់ឯងបោកយកលុយគេអស់ជាង ២០០០លានបាតដោយងាយៗ។
nutty.suchataa ដឹងខ្លួនមុនពេលប៉ូលីសចេញចាប់ ហើយបានរត់គេចទៅរស់នៅស្រុកគេដោយមិនបំពេញឯកសាឆ្លងដែនអ្វីទាំងអស់បណ្តាលអោយពេលនេះមិនមាននរណាដឹងឡើយថានាងកំពុងរស់នៅប្រទេសណា។ បណ្តាលអោយក្រុមសមត្ថកិច្ចចេញប្រកាសអោយអ្នកនៅប្រទេសជិតខាងជួយតាមរកអ្នកទោសម្នាក់នេះ ដោយប្រកាសបន្ថែមប្រាក់វង្វាន់អោយអ្នកដែលជួយផ្តល់ដំណឹងរបស់ពី ២ ០០០០០០បាត មកជា ៥០០០០០០បាត ។
Youtuber ស្រីឈ្មោះ nutty.suchataa និងអ្នកចាត់ការផ្ទាល់ខ្លួនប្រហែលចេញទៅប្រទេសដែលនៅតាមទ្វីបផ្សេងៗពីទ្វីបអាស៊ី ឬប្រទេសដែលនៅឆ្ងាយពីថៃមិនបានទេ នាងអាចនៅត្រឹមប្រទេសមានព្រំប្រទល់ជាប់ប្រទេសថៃ ដោយជ្រើសរើសវិធីកាត់ព្រៃដើម្បីធ្វើដំណើរ។ បើបងប្អូនបានឃើញមនុស្សមានភិនភាគស្រដៀងនេះសូមជួយរាយការណ៍ផង មុនពេលដែលនាងបោកប្រាស់យើង ឬអ្នកដែលមិនបានដឹងពត៌មាននេះ!
អត្ថបទដោយ សា