ប្រយ័ត្ន!! អ្នកទោសរត់ចោលស្រុកមានភាគរយអាចនៅក្នុងប្រទេសយើង!

កំពុងក្លាយជាប្រធានបទក្តៅគគុកនៅក្នុងប្រទេសថៃសម្រាប់ករណីដែល Youtuber ស្រីស្អាតឈ្មោះ nutty.suchataa ប្រើសម្រស់និងភាពល្បីល្បាញអូសទាញអោយប្រជាជនស្លូនត្រង់ចូលហ៊ុនវិនិយោគជាមួយនាងហើយបញ្ចប់ដោយការយកលុយទាំងអស់ហើយរត់ចោលស្រុក។
បច្ចុប្បន្នក្រុមប៉ូលីសកាន់រឿងក្តីឆបោកប្រាក់ជាង ២០០០លានបាតនេះកំពុងប្រកាសតាមចាប់ខ្លួនអ្នកទោសស្រីស្អាតម្នាក់នេះ ប៉ុន្តែចាប់មិនទាន់បានព្រោះនាងដឹងខ្លួនទាន់ហើយរត់ចេញពីប្រទេសថៃដោយវិធីមិនស្របច្បាប់ (ចេញតាមច្រកផ្លូវកាត់ ឬព្រៃ) ដែលមានន័យថា nutty.suchataa និងអ្នកចាត់ការផ្ទាល់ខ្លួនប្រហែលចេញទៅប្រទេសដែលនៅតាមទ្វីបផ្សេងៗក្រៅពីទ្វីបអាស៊ី ឬប្រទេសដែលនៅឆ្ងាយពីថៃមិនបានទេ នាងអាចនៅត្រឹមប្រទេសមានព្រំប្រទល់ជាប់ប្រទេសថៃ។
កម្ពុជាយើងអាចជាប្រទេសមួយក្នុងចំណោមប្រទេសទាំងអស់នោះ ដូចច្នេះហើយបើបងប្អូនអ្នកអានបានឃើញសូមមេត្តាជៀសអោយឆ្ងាយ ឬផ្តល់ដំណឹងមកកាន់ប៉ូលីសមុនពេលដែលនាងរៀបចំក្បួនបោកប្រាស់ប្រជាជននៅក្នុងសង្គមរបស់យើង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា