jannineweige បានធ្វើដំណើរមកដល់កម្ពុជា!! ហ្វែនៗគិតថានាងមករួមការងារជាមួយតារាចម្រៀងប្រុសម្នាក់នេះ!

អ្នកប្រើប្រាស់អ៊ិនធឺណែតជនជាតិកម្ពុជាជាច្រើនរូបនាំគ្នាស៊ែររូបភាព និងផុសសារទទួលស្វាគមន៍តារាចម្រៀងស្រីវ័យក្មេងរបស់ប្រទេសថៃកញ្ញា jannineweige បន្ទាប់ពីនាងបានផុសផ្តល់ពត៌មាននៅក្នុងហ្វេសប៊ុកផេកផ្លូវការណ៍ប្រាប់ថានាងនឹងមកដល់នៅថ្ងៃទី ៣១ ខែសីហាម៉ោង ១២ កន្លះថ្ងៃត្រង់។
លើកនេះទស្សនកិច្ចលើកទីពីររបស់តារាស្រីនៅប្រទេសកម្ពុជាយើង ព្រោះនាងធ្លាប់បានមកច្រៀងអោយហ្វែនៗ ហើយលង់ស្រលាញ់នាងម្តងហើយនៅអគារ CJCC សាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីប៉ុន្មានឆ្នាំមុន។ ហើយដោយព្រោះកញ្ញា jannineweige មិនបានប្រាប់ពីគោលបំណងនៃការមកដល់លើកនេះ អ្នកប្រើប្រាស់អ៊ិនធឺណែតគិតថានាងនឹងមករួមការងារជាមួយតារាចម្រៀងប្រុសជនជាតិកម្ពុជារូបនេះ!
មួយរយ:ចុងក្រោយនេះកញ្ញា jannineweige តែងតែបង្ហាញវត្តមាននៅលើផុសអ៊ិនស្តាក្រាមរបស់លោក វណ្ណដា បណ្តាលអោយហ្វែនៗសន្មត់ថាថាពួកគេស្គាល់គ្នា ក៏ដូចជាកំពុងត្រៀមចេញការងាររួមគ្នា ហើយដំណើរកំសាន្តលើកនេះអាចជាចំនុចចាប់ផ្តើមនៃការងារថ្មី។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា