លោក “វណ្ណដា” បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍តន្ត្រីយក្សរបស់ប្រទេសថៃ!!

កំពុងធ្វើអោយហ្វែនៗជ្រួលច្របល់រកវិធីទិញសំបុត្រចូលរួមកម្មវិធី “Big Mountain Music Festival” ព្រមព្រៀតសម្រាប់ការប្រកាសជាផ្លូវការណ៍ថាលោក Vannda សិល្ប:ករខ្មែរនិងមកចូលរួមធ្វើអោយឆាកតន្ត្រីក្នុងព្រឹត្តិការណ៍នេះកាន់តែកក្រើក។
កម្មវិធី “Big Mountain Music Festival” ជាព្រឹត្តិការណ៍ធំដែលមនុស្សទូទាំងប្រទេសទន្ទឹមរងចាំ ហើយក៏ជាព្រឹត្តិការណទដែលល្បីល្បាញដល់ឆាកអន្តរជាតិផងដែល។ តារារ៉ែបរបស់យើងនឹងក្លាយជាសិល្ប:ករខ្មែរតែម្នាក់គត់ដែលចេញមុខបង្ហាញអោយគ្រប់គ្នាបានស្គាល់ពីជាតិសាសន៍ និងសមត្ថភាពដែលយើងមាន។
សម្រាប់ហ្វែនៗកម្ពុជាដែលចាប់អារម្មណ៍ចង់ទៅគាំទ្រ លោក Vannda អាចទាក់ទងទិញសំបុត្រនៅក្នុងផេកផ្លូវការណ៍របស់កម្មវិធីបាន សំបុត្រនឹងចាប់ផ្តើមលក់ចាប់ពីថ្ងៃទី ១ ខែកញ្ញានេះតទៅ។ ចំណាយ ២៥០០បាត ចូលកំសាន្តបាន ២ថ្ងៃពេញ (១៦០០បាតសម្រាប់អ្នកទិញក្នុងកំឡុងពេល early Cow)។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា