ប៉ះគ្នាទាល់តែបាន!! ដ្រាម៉ាបិទមុខកូនកាន់តែពុះកញ្ជ្រោលខ្លាំងនៅក្នុងបណ្តាញសង្គម!

កាន់តែខ្លាំងដៃទៅៗពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ករណីដែលអ្នកម្តាយថ្មីថ្មោងបើកមុខកូនប្រុសអោយមហាជនមើលជាសាធារណ:ហើយប្រាប់ហេតុផលថា “ចង់ខ្លួនជាមនុស្សធម្មតាមិនមែនជាតារាហូលីវូដដែលត្រូវរក្សារភាពឯកជនដល់ថ្នាក់មិនអោយគេឃើញមុខកូន” បណ្តាលអោយអ្នកប្រើប្រាស់ទាញតារាស្រី pantipa.a ចូលមកភ្លាមៗព្រោះនាងជាតារាស្រីដែលមិនបង្ហាញមុខកូនប្រុសអោយនរណាឃើញ។
បច្ចុប្បន្នអ្នកប្រើប្រាស់អ៊ិនធឹណែតបានបែងចែកជាពីរក្រុមដោយម្ខាងកាន់ជើង duearisara ថាមានហេតុផលហើយចិត្តល្អដែលអោយអ្នកគាំទ្របានឃើញមុខរបស់កូនប្រុសជាទីស្រលាញ់។ ចំណែកម្ខាងទៀតកាន់ជើង pantipa.a ដោយដោយគិតថាខ្លួនឯងបើកអោយគេឃើញមុខកូនក៏មិនគួរគប្បីនិយាយស្តីថាអោយអ្នកដទៃ (ថាធ្វើខ្លួនដូចតារាហូលីវូដ) ដល់ថ្នាក់នោះដែល ម្យ៉ាងវិញទៀតប៉ុមប៉ុយក៏បានប្រាប់រួចហើយថាហេតុអ្វីបានមិនចង់អោយរូបកូនមានផុសក្នុងប្រព័ន្ធអ៊ិនធឹណែត។
សង្គ្រាមអ្នកគាំទ្រពីបក្សនេះនៅបន្តបញ្ចេញមតិយោបល់ដើម្បីការពារតារាស្រីដែលខ្លួនគាំទ្រឥតឈប់ឈរហូតក្លាយជារឿងដែលក្តៅគគុករបស់សង្គមអនឡាញនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាការប៉ះគ្នារវាងហ្វែនៗដែលគាំទ្រតារាស្រីតែប៉ុននោះ សាមីខ្លួនទាំងពីរមិនទាន់មាននរណាចេញមុខមកនិយាយមិនល្អពីគ្នាឡើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា