នរណាគេអញ្ចេះ? Bella Ranee ឆ្លើយពីស្ថានភាពបេះដូង មានបុរសអន្ទះសាចង់បានចម្លើយរហូតមិត្តភក្តិមកជួយនិយាយអោយ!
HOT មិនធម្មតាទេម៉ែការ៉ាកេតរបស់យើង ដោយចាប់តាំងពីថ្ងៃប្រកាសថាត្រឡប់មកនៅ Single វិញមានបុរសច្រើនណាស់បានទាក់ទងមកណែនាំខ្លួនអោយស្គាល់ មានទាំងចុលមកផ្ទាល់ មានទាំងសុំអោយមិត្តភក្តិជួយសួរអោយយ៉ាងច្រើនសន្ធឹកសន្ធាប់។ មានអ្នកតាមច្រើនដល់ថ្នាក់នេះតើកញ្ញា Bella នៅតែទំនេរឬមានអ្នកសិក្សាចិត្តហើយតោះមកស្តាប់ទាំងអស់គ្នា!!
នៅក្នុងកម្មវិធី Event របស់ផលិតផលម៉ាក Bata កញ្ញា Bella ត្រូវគេស្នើរសុំអោយជួយអាប់ដេតពីស្ថានភាពបេះដូងនាពេលបច្ចុប្បន្នអោយហ្វែនៗបានដឹង ហើយតារាស្រីក៏បាននិយាយថានៅ single ដដែលឥឡូវនេះតែក៏មានបងៗគាត់ចូលមកសួរនេះសួរនោះតាមភាសាមនុស្សពេញវ័យ។ ចុងក្រោយនេះមានអ្នកសារភាពហើយចង់បានចម្លើយពីខ្ញុំវិញ គាត់តាមចម្លើយមិនបានរហូតអោយមិត្តភក្តិមកសួរជំនួស។
សរុបមកកញ្ញា ម៉ែការ៉ាកេត នៅលីវមិនទាន់មានទទួលនរណាម្នាក់មកចែករំលែកជីវិត្តឬសិក្សាចិត្តនោះទេ ពេលនេះការងារនៅតែជាជម្រើសទីមួយរបស់នាងដដែល ប៉ុន្តែក៏មិនបានបិទផ្លូវកំលោះៗនោះដែល អ្នកដែលមានបំណងល្អជាមួយស្នេហារបស់នាងអាចទាក់ទង និងព្យាយាមចាប់ផ្តើមជាបណ្តើរៗបាន។ ហើយសម្រាប់អ្នកដែលចង់ដឹងថាបុរសដែលនាងនិយាយដល់នោះគឹជានរណាសូមរងចាំ និងជួយតាមដានទាំងអស់គ្នា!
អត្ថបទដោយ សា