បើចំនួនប្រាក់ខែដែលកំពូល aum_patchrapa ចំណាយអោយអ្នកចាត់ការផ្ទាល់ខ្លួនដំបូងហើយតែមួយគត់!!

លោក a_supachai1 ជាអ្នកបណ្តុះតារាអោយវិស័យសិល្ប:ថៃដែលនរណាៗក៏និយាយថាគាត់ជាគ្រូបណ្តុះបណ្តាលដៃមាស ពីព្រោះក្មេងៗដែលគាត់មើលថែរក្សាបានក្លាយជាកំពូលតារារបស់ប្រទេសថៃទាំងអស់។ ក្នុងចំណោមតារាទាំងអស់នោះកញ្ញា aum_patchrapa គឺជាក្មេងដំបូង ហើយក៏ជាមនុស្សដែលបំផុសគំនិតអោយគាត់ក្លាយជាអ្នកមានអាជីពបណ្តុះតារាដែលជោគជ័យដូចសព្វថ្ងៃនេះ។
នៅកម្មវិធី “แฉ” លោក a_supachai1 បាននិយាយថាតារាស្រី អាំ គឺជាសិស្សប្អូនរ នាងបានជាប់ឈ្មោះក្លាយជាតារាហើយហៅគាត់អោយទៅធ្វើជាអ្នកចាត់ការផ្ទាល់ខ្លួនអោយពេលនាងត្រូវធ្វើការក្នុងវិស័យសិល្ប:។ លឺភ្លាមលោក សុផាឆ័យ សួររភ្លាមថាចុះអោយប្រាក់ខែប៉ុន្មាន? aum_patchrapa ឆ្លើយថា ៨០០០បានក្នុងមួយខែ តិចពេកគាត់ក៏លាន់មាត់ថា “អូយចាក់តែសាំងក៏មិនគ្រប់ផង” បន្ទាប់មកទៀតតារាស្រី អាំ ក៏និយាយថាចុះនាងឯងម៉េចមិនធ្វើអ្នកផ្សេងទៀតក្លាយជាតារាដែលទៅ។

វេលានោះហើយដែលធ្វើអោយគាត់ចាប់ផ្តើមគិតគំនិងបណ្តុះបណ្តាល បង្កើតតារាថ្មីៗឡើង ហើយក៏ចាប់ផ្តើមធ្វើតាំងពីពេលនោះរហូតមកទល់ពេលនេះ ដោយមាន aum_patchrapa ជួយប្រឹក្សា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា