បណ្តោយអោយក្មេងស្រីអាយុ ៧ឆ្នាំ នៅស្លាប់ក្នុងឡានម្នាក់ឯងបានដោយរបៀបណា?? ប៉ាប៉ា Kanchai មិនសុខចិត្ត ស្ម័គ្រចិត្តធ្វើរឿងនេះអោយជនរងគ្រោះ!!
បានក្លាយជារឿងដ៏សែនឈឺផ្សារមួយទៀតសម្រាប់ប្រជាជនថៃទូទាំងប្រទេស ដោយថ្ងៃនេះមានពត៌មានមួយចេញផ្សាយថាក្មេងស្រីអាយុ ៧ ឆ្នាំបាត់បង់ជីវិតនៅក្នុងឡានរបស់សាលារៀនឯកជន។ អ្នកគ្រូទទួលបន្ទុកមិនទទួលខុសត្រូវថែមមាត់ល្អនិយាយថា “កូនសិល្សម្នាក់ហ្នឹងឧស្សាហ៍ឈប់ទើបមិនតេរកម៉ែឪពេលមិនឃើញកុមារីចូលថ្នាក់រៀន!
ចាត់ទុកជាអ្នកគ្រូ និងសាលារៀនគ្មានទំនួលខុសត្រូវបំផុតបណ្តោយអោយកុមារីម្នាក់បាត់បង់ជីវិតទាំងវ័យក្មេងហើយនៅសម្តីបានទៀត! ម្តាយឪពុករបស់កុមារីម្នាក់នោះបានធ្វើដំណើរមកទាមទាយុត្តិធម៌អោយកូនស្រីនៅក្នុងកម្មវិធី “Hone Krasae” របស់លោក Kanchai ទាំងទឹកភ្នែករៀបរាប់ពីដំណើររឿង ហើយប្រាប់ថាកូនស្រីមានចេញឈាមនៅតាមមាត់ដែលគួរអោយសង្ស័យ លើសពីនេះទៅទៀតរហូតមកដល់ពេលនេះខាងសាលានៅមិនទាន់ប្រគល់រូបភាពពីកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុអោយគ្រួសារជនរងគ្រោះឡើយ។
ស្តាប់ហើយគួរអោយសង្វែក យើងគួរអោយខឹងចំពោះអ្នកគ្រូ និងសាលារៀនឯកជននោះខ្លះពេល ពិធីករប្រុសចេញមុខទាក់ទងមេធាវីអោយជួយរកយុត្តិធម៌អោយក្មេងស្រីដ៏គួរអោយអាណិត និងគ្រួសារមួយនេះអោយបាន លោក Kanchai នឹងទទួលខុសត្រូវថ្លៃមេធាវីទាំងអស់ដោយខ្លួនឯង។ លឺហើយប្រជាជនថៃសប្បាយចិត្ត ហើយកោតសសើរទឹកចិត្តរបស់ពិធីករប្រុសជាខ្លាំង គាត់ពិតជាមនុស្សដែលទ្រាំមើលជនទន់ខ្សោយត្រូវគេជាន់ឈ្លីមិនបានមែន!
អត្ថបទដោយ សា