ធ្វើខុសគេចមិនផុត!! DSI ប្រកាសថាតារាស្រី bitoeyrsiam និងស្វាមី Dj-man999 ជាប់ឈ្មោះជនសង្ស័យក្នុងរឿងក្តី Forex 3D!
ត្រូវបានខាងភ្នាក់ងារស៊ឺបអង្កេតរឿងក្តីពិសេស (DSI) កោះហៅមកផ្តល់ចម្លើយម្តងហើយសម្រាប់គូស្វាមីភរិយាតារា bitoeyrsiam -Dj Man ដែលលើកទី១នោះអ្នកទាំងពីរមិនត្រូវបានគេចាប់ឃុំឃាំងភ្លាមៗដូចកញ្ញា Pinkysavika ឡើយ។ ពេលបានត្រឡប់មកផ្ទះវិញអ្នកទាំងពីរប្រញ៉ាប់ Live ប្រាប់ថាខ្លួនស្អាតស្អំមិនបានពាក់ព័ន្ធ មិនបានឆបោកប្រាស់គេឡើយ តែថ្ងៃនេះរឿងអាក្រក់ត្រឡប់មករកពួកគេម្តងទៀត!
លោកអធិបតិយរបស់ភ្នាក់ងារពិសេស (DSI) បានប្រកាស់យ៉ាងច្បាស់ថាក្រុមការងារនឹងកោះហៅជនជាប់ចោទទាំង ១៦ នាក់នោះមកអោយចម្លើយ និងពិភាគ្សារឿងក្តីបន្តនៅដើមខែកញ្ញាខាងមុខនេះ ដែលក្នុងមានឈ្មោះ bitoeyrsiam – Dj Man នៅក្នុងជនជាប់ចោទទាំងអស់នោះផងដែល។
លោកអធិបតិយបន្តទៀតថាចំពោះអ្នកមានឈ្មោះក្នុងតារាង ១៦ នាក់តែទើបតែបានធ្វើដំណើរទៅស្រុកក្រៅហើយត្រឡប់មកវិញ (bitoeyrsiam) នឹងត្រូវភ្នាក់ងារស៊ឺបអង្កេតពិសេសជាងអ្នកដ៏ទៃ។ សរុបមកទោះបីសាមីខ្លួនមានភស្តុតាងអះអាងខ្លះៗថាខ្លួនស្អាតស្អំ នៅតែចាញ់ការពិតដែល DSI រកឃើញសង្កេតឃើញតារាប្រុសស្រីជាប់ឈ្មោះជាជនចូលរួមបោកប្រាស់ប្រជាជនស្លូតត្រង់ យកប្រាក់គេមករស់យ៉ាងស្រួលតែម្នាក់ឯង។
អត្ថបទដោយ សា