ការងារធ្ងន់នៅធ្វើអោយហត់មិនស្មើរភាពឯកការព្រោះត្រូវរសនៅឆ្ងាយមនុស្សដែលខ្លួនស្រលាញ់ឡើយ សម្រាប់លោក Mootono29 ដែលពេលនេះមនុស្សដែលខ្លួនស្រលាញ់បានហោះទៅរស់នៅទ្វីបផ្សេងក្នុងរយ:យ៉ាងយូរ។
ចុងក្រោយតារាប្រុសបានចេញមុខអោយសម្ភាសន៍ពាក់ព័ន្ធនឹងប្រធានបទនេះជាលើកដំបូងថា គាត់សប្បាយចិត្តពេលដែលបានឃើញ Nychaa អាចធ្វើតាមក្តីស្រម៉ៃរបស់ខ្លួនឯង គាត់សប្បាយចិត្តពេលដែលឃើញនាងសប្បាយចិត្តដូច្នេះហើយទើបអនុញ្ញាតអោយនាងទៅធ្វើរឿងដែលធ្វើអោយនាងរីករាយ ។
ហើយនៅពេលដែលអ្នកកាសែតសួរថា ចុះនឹងទេ? អង្គុយរាប់ថ្ងៃរងចាំអោយនាងត្រឡប់វិញទេ? លោក Mootono29 ឆ្លើយថា “នឹកខ្លាំងបាទតែយើងក៏ព្យាយាមទាក់ទងរកគ្នារាល់ថ្ងៃដើម្បីកាត់បន្ថយភាពនឹក។ ហើយគាត់ក៏កំពុងរាប់ថ្ងៃអោយនាងត្រឡប់មកប្រទេសថៃវិញផងដែលព្រោះគាត់បានផ្ញើរអោយនាងជួយទិញវ៉ែនតាហែលទឹកអោយ បើនាងមកវិញខ្ញុំនឹងបានវ៉ែនតាមកប្រើ”។
អត្ថបទដោយ សា