ទស្សនិកជនទទួលបានរូបភាពកក់ក្តៅ ហើយបានកំសាន្តជាមួយបរិយាកាសល្អៗដែលកើតមានឡើងនៅក្នុងក្រុមថតរឿងថ្មីរបស់ទូរទស្សន៍បុស្តិ៍លេខ៧ ដោយព្រោះចុងក្រោយនេះតារាស្រីលំដាប់កំពូល aum_patchrapa គួរអោយស្រលាញ់ណាស់ទិញនំខេកយកទៅ Surprise តួឯកប្រុស hussaweee ដល់កន្លែង។
ថ្វីត្បិតថ្ងៃកំណើតរបស់តារាប្រុសកន្លងផុតទៅ ១ សប្តាហ៍ហើយក៏ពិតមែនប៉ុន្តែអ្នកស្គាល់ដែលមិនមានពេលមកចូលរួមក្នុងថ្ងៃមែនទែន នៅតែនាំគ្នាបន្តផ្ញើរកាដូ ពាក្យជូនពរអោយគាត់រហូតមកទល់ពេលនេះ។ ដូចគ្នាដែលសម្រាប់តារារាមច្បងពីរនាក់ និងក្រុមការងារថតររឿងថ្មីដែលទើបតែមានឧកាសបានជួប ពួកគេនាំគ្នាធ្វើអោយ Surprise អោយតារាប្រុស hussaweee ។
ចាត់ទុកជាទិដ្ឋភាពល្អៗដែលធ្វើអោយហ្វែនៗដែលរងចាំទស្សនារឿងរបស់ពួកគេសប្បាយចិត្តជាខ្លាំង អ្នកគាំទ្រពេញចិត្តដែលបានឃើញតារាប្រុសស្រី ស្រលាញ់គ្នា យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកបែបនេះ។
អត្ថបទដោយ សា