ធ្វើអោយអ្នកម៉ាក់រូបស្រស់បទពិសោធន៍ថ្មីយ៉ាង Dew Arisara ក្ដៅស្លឹកត្រជាក់ស្ទើរតែស្រែកអោយបែកត្រចៀកអ្នកថាអោយនាង ថែមទាំងចាត់ការវិញយ៉ាងចុកៗភ្លាមៗ សម្រាប់ករណីដែលមានអ្នកបណ្ដាញសង្គមចូលមកខមិនរិះគន់រឿងដែលនាងផ្ដល់ហេតុផលថា មិនលាក់បាំងមុខកូនព្រោះមិនមែនជាតារាហូលីវ៉ូដដែលត្រូវមានភាពផ្ទាល់ខ្លួនអីណាស់ណានោះទេ
ដោយខមិនរបស់អ្នករិះគន់និយាយថា “អស្ចារ្យណាស់ហើយៗៗៗៗ រឿងតែម្យ៉ាងដែលត្រៀមក្នុងការយកកូនរបស់នាងនោះគឺលុយចា មិនមែនចំណេះដឹងនោះទេ” ហើយបន្ដដោយប្រយោគមួយនេះទៀតថា “អូអូនសម្លាញ់ នាងគ្មានថ្ងៃក្លាយជាតារាហូលីវ៉ូដស្រាប់ទៅហើយចា”
បន្ទាប់មកខាង Dew ចូលទៅឆ្លើយតបវិញថា “អូអូនសម្លាញ់ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ចា!! ទើបខ្ញុំប្រាប់ថាខ្ញុំមិនមែន អូនសម្លាញ់មិនចេះអានភាសាថៃមែនទេៗៗៗៗ….”
“P.S. 1 គ្មានអ្វីលំបាកទេ ព្រោះបច្ចុប្បន្ននេះជីវិតមានក្ដីសុខធម្មតា
P.S. 2 ប្រាកដចិត្តណាស់ថាមិនមែនតែរឿងលុយម៉្យាងនោះទេដែលត្រៀមរួចរាល់ ហើយអ្វីដែលប្រាប់ថាមិនមានការយល់ដឹង និយាយតាមត្រង់ មានចំណេះដឹងពិតមែនអត់ ត្រង់នេះមិនប្រាកដចិត្ត ព្រោះមិនដឹងយកស្អីមកវាស ប៉ុន្ដែអ្វីដែលច្បាស់នោះគឺ រាល់ថ្ងៃនេះមានក្ដីសុខ មើលថែខ្លួនឯង គ្រួសារ ប៉ាម៉ាក់ មិត្តភ័ក្ដ ជួយដល់សង្គម ហើយក៏មានអារម្មណ៍ជោគជ័យមួយជំហានទៀតក្នុងចំណោមផ្សេងៗទៀត……បើមិនមានការយល់ដឹងខ្លះ សមត្ថភាពខ្លះ ប្រហែលជាធ្វើមិនបានទេ”
“ចប់!!! អត់មាត់វែងទៀតទេណា…. យកពេលវេលាទៅធ្វើខ្លួនឯងអោយល្អសិនទៅ កុំមកដើររិះគន់គេឯង ព្រោះដល់ពេលមួយមកដល់….ត្រូវប្រយ័ត្នថា ពេលងាកមកមើលខ្លួនឯងហើយ ហេតុអ្វីធ្វើបានតែប៉ុណ្ណោះ ខាតពេលទៅលើរឿងដើររិះគន់អ្នកដទៃ ធ្វើអី អ្វីដែលគ្មានប្រយោជន៍ អ្នកដទៃគេទៅដល់ណាដល់ណីអស់ហើយ….ធ្វើជាកំលាំងចិត្តអោយណា អគុណ ស្រលាញ់ណាស់”
អត្ថបទដោយ : នីត្តា