ធ្លាប់ជាតារាស្រីដែលនរណាៗក៏លង់ស្រលាញ់សម្រាប់កញ្ញា taewaew_natapohn ដែលបន្ទាប់ពីសម្តែងជាតួឯកស្រីក្នុងរឿង “នាគី” ប្រជាប្រិយភាពរបស់នាងផ្ទុះជាកំហុក ល្បីល្បាញដល់បរទេសបណ្តាលអោយពេលនោះការងាររបស់នាងមានច្រើនពេញតារាប្រចាំឆ្នាំតែម្តង។ ប៉ុន្តែល្បីមិនបានយូ តារាស្រីត្រូវសង្គមរិះគន់ ត្រូវរត់គេចទៅពួនជាមួយយាយជី ហើយត្រឡប់មកវិញជាមួយពាក្យថា “លែងល្បី”។
ចាប់តាំពីថ្ងៃដែលមានដ្រាម៉ាបែកបាក់ជាមួយមិត្តប្រុសចាស់ដើម្បីស្រវ៉ាយកហាយសូដែលកំពុងមានមិត្តស្រី កញ្ញា taewaew_natapohn ចាប់ផ្តើមបញ្ចេញអកប្បកិរិយាខុសស្រឡះពីកាលដែលនាងនៅទាក់ទងជាមួយអតីតគូស្នេហ៍។ ក្នុងកំឡុងពេលនោះមិនថាធ្វើអ្វីតារាស្រីតែងតែទទួលបានពាក្យរិះគន់អាក្រក់ៗ ជាពិសេសសង្គមនាំគ្នានិយាយថាចរិកពិតចាប់ផ្តើមចេញហើយនាងមិនមានតួឯកស្រីដ៏ល្អសែនល្អដូចដែលយើងឃើញកន្លងមកទេ។
ទោះបីពេលវេលាកន្លងផុតទៅច្រើនឆ្នាំយ៉ាងណាតារាស្រីក៏មិនអាចទិញទឹកចិត្តគាំទ្រទាំងអស់នោះត្រឡប់មកវិញដែល បច្ចុប្បន្នប្រជាប្រិយភាពរបស់នាងធ្លាក់ចុះ ចំនួនការងារធ្លាក់ចុះ ហើយពេលខ្លះស្ទើរមិនមានអ្នកចូលមក Like លើរូបដែលនាងផុសទៀតផង។
អត្ថបទដោយ សា