ខ្ញីកាន់តែចាស់កាន់តែហឹរមែន! Bella Ranee ស្លៀកឈុតក្រហមមួយនេះសម្រស់កើនឡើងទ្វេគុណតែម្ដងខាងមុខថាអេមតែខាងក្រោយកាន់តែអង្រួនបេះដូង…! មានរូបភាព
ឃើញមួយឈុតនេះហើយបេះដូងហ្វេនៗស្ទើរតែលោតចេញក្រៅអស់ហើយចា សម្រាប់តារាស្រីល្បីឈ្មោះលំដាប់តួឯកយ៉ាង Bella Ranee ដោយជាក់ស្ដែងសាម៉ីខ្លួនបានបង្ហាញខ្លួនជាមួយឈុតដ៏ស្រស់ស្អាតមួយនេះ ហើយប្រមូលយកចំនួនឡាយច្រើនណាស់ក្នុងបណ្ដាញសង្គម IG ឈ្មោះ @bellacampen
ដោយរឿងនេះមិនមែនមានត្រឹមតែអ្នកគាំទ្រ បានឃើញនាងក្នុងឈុតលើកសម្រស់តែម្យ៉ាងបែបនេះនោះទេ ប៉ុន្ដែភាពស៊ិចស៊ីក៏កើនឡើងទ្វេគុណដែរ ដល់ថ្នាក់ម្នាក់ៗលាន់មាត់វ៉ាវ….មួយរំពេច
តែឈុតពណ៌ក្រហមឆ្អិនឆ្អៅដែល Bella លើកយកមកស្លៀកនិងធ្វើអោយម្នាក់ៗសម្លឹកភ្លឹកភ្លាំងស្មារតីអស់គ្មានសល់នោះទេ ព្រោះក្រៅពីផ្នែកខាងមុខបង្ហាញអោយឃើញផ្នែកត្រង់ចង្កេះតូចស្ដើងហើយ នៅផ្នែកខាងក្រោយខ្នងក៏វាលល្វឹងល្វើយដែរ បង្ហាញអោយឃើញសាច់ខ្នងខ្ចីញ៉េញរលោងម៉ត់ខៃតែម្ដង ឃើញបែបនេះហើយកុំថាអ្នកគាំទ្រសូម្បីតែមិត្តភ័ក្ដជិតឆ្ងាយក្នុងនិងក្រៅសិល្បៈក៏ប្រញាប់ចូលមកខមិនសរសើរពីរូបរាងរបស់សាម៉ីខ្លួនដែរ
អត្ថបទដោយ : នីត្តា