ចង់ស្អាតត្រូវតែប្រឹងចា! Taew Nataporn ចង់ប្រាប់ថាចង់ធ្វើជាស្រីស្អាតមិនមែនជារឿងងាយទេមិនមែនមានលុយហើយអាចទទួលបានដូចដែលយើងត្រូវការ! មានវីដេអូ

ជាតារាស្រីមួយរូបទៀតដែលពេញទៅដោយកំលាំង មានសុខភាពរឹងមុំាហើយរាងក៏ស្រស់ស្អាតណាស់ដែរសម្រាប់ Taew Nataporn ដែលយើងតែងតែបានឃើញនាងខិតខំហាត់ប្រាណជាប់លាប់និងជាប្រចាំ ប៉ុន្ដែមុននេះនាងក៏ត្រូវបានអ្នកបណ្ដាញសង្គមរិះគន់ថានាងហាត់ខ្លាំងពេលធ្វើអោយស្គមហួសហេតុ

ហើយជាក់ស្ដែងក្នុងពេលថ្មីៗនេះ (31 សីហា 2022) កញ្ញា Taew ក៏បានចេញមកបង្ហោះរូបភាពនិងវីដេអូបង្អួតរាង ខណៈពេលកំពុងហាត់ប្រាណយ៉ាងយកចិត្តទុកដាក់ ហើយគ្រប់គ្នាស្ទើរតែមិនជឿថានាងមានកំលាំងខ្លាំងបែបនិងនោះទេ ជាពិសេសពេលនាងបង្ហាញសាច់ដុំក្បាលពោះកង់ៗណែនៗ  នេះបានចំជាអ្នកមានវិន័យពិតប្រាដកមែន បើសិនជាយើងមើលក្នុងវីដេអូអាចដឹងបានភ្លាមថាក្បាច់ហាត់មិនងាយស្រួលនោះទេ ទើបទទួលបានសាច់ដុំពោះបានស្អាតយ៉ាងនេះ

After Footer (Active) - damrei Mr1 Zone2

 

ហើយវីដេអូនេះក៏មានមិត្តភ័ក្ដតារាៗរួមទាំងអ្នកគាំទ្រនាំគ្នាកោតសរសើរពីសាមីខ្លួនខ្លាំងណាស់ ថែមទាំងខមិនស្ញាប់ស្ញែងពីនាងច្រើនណាស់ដែរ ចង់ធ្វើជាស្រីត្រូវតែប្រឹងពិតមែនហើយស្អាតម្យ៉ាងក៏មិនបានដែរត្រូវតែមានសុខភាពល្អ អាចនិយាយបានថាគ្មានអ្វីបានមកដោយងាយស្រួលនោះទេចា

អត្ថបទដោយ : នីត្តា