Matt Peeranee ជាប់រហ័សនាមតារាស្រីស្បែកសខ្ចីដូចព្រិល….អ្វីដែលសំខាន់មកចាយរាងនៅប្រទេសកម្ពុជាយ៉ាងគ្មានញញឺតដៃទៀតផង! មានវីដែអូ

ទើបតែរៀបដំណើរកំសាន្ដមកប្រទេសកម្ពុជា សម្រាប់តារាស្រីស្រីស្បែកសខ្ចីយ៉ាង Matt Peeranee ជាមួយម្ចាស់ចិត្តរូបសង្ហាលោក Songkran រួមជាមួយគូររបស់មហាមិត្ត Mew Nittha និងស្វាមី

ដោយដំណើរកំសាន្ដនេះក្រៅពីភាពផ្អែមល្ហែមដែលហ្វេនៗរងចាំមើលហើយ ក៏បានឃើញភាពស៊ិចស៊ីរបស់ Matt ផងដែរ យូរៗទើបបានឃើញម្ដងទេ រូបភាពជាក់ស្ដែងដែលសាម៉ីខ្លួនបាននាំយកមកផុសផ្ញើរហ្វេនៗនោះគឺជារូបរបស់នាងកំពុងស្ថិតក្នុងឈុតហែលទឹក ថ្វីត្បិតជាជាឈុតហែលទឹកជាប់មួយតួខ្លួន តែអាចនិយាយបានថាស្បែកសរលោងរបស់នាងចែងចាំងភ្នែកប្រិយមិត្តព្រាក់ៗតែម្ដងចា

After Footer (Active) - damrei Mr1 Zone2

Matt នាងអង្គុយធ្វើស្ទាយថតរូបនៅមាត់ស្រះហែលទឹក ប្រលែងសក់ខ្មៅរលើបរលោង ហើយសៀតផ្កានិងត្រចៀក គ្រប់គ្រឿងទាំងភាពស្រស់ស្អាតនិងភាពស៊ិចស៊ី ស្ទាយនេះត្រជាក់ចិត្តអ្នកគាំទ្រណាស់

នៅពីខាងក្រោមរូបនាងនៅមានសរសេរជាសារប្រយោគដែរថា “សៀមរាបបានឡើងមកក្នុងបញ្ចីកំពូលរួចជាស្រេចហើយចា ចូលចិត្តណាស់ ឈុតមកពី @angelysbalek ឡាយស្ងាត់ណាចាខ្លាចម៉ាក់ឃើញ”

គ្រាន់តែប៉ុណ្ណឹងអ្នកគាំទ្រសើចលាន់តែម្ដងស្អាតហើយក្បាលខូចទៀតស្លៀកចឹងខ្លាចម៉ាក់ទាន់តែខំផុសគួអោយខ្នាញ់មែនហើយ

អត្ថបទដោយ​ : នីត្តា