ជីវិតដែលមនុស្សស្រីគ្រប់គ្នាប្រាថា្នចង់បាន Jui Warataya សប្បាយចិត្តជាងត្រូវរង្វាន់ធំរាប់ពាន់ដងព្រោះបានស្វាមីរូបសង្ហាល្អថ្នាក់នេះធ្វើបានគ្រប់យ៉ាងដើម្បី…..! មានវីដេអូ
ចាប់ផ្ដើមរាប់ថយក្រោយហើយ នៅមិនប៉ុន្មានថ្ងៃទៀតទេ សម្រាប់អនាគតអ្នកម៉ាក់បទពិសោធន៍ថ្មីយ៉ាង Jui Warataya ដែលពេលនេះពរពោះកូនតូចដំបូងហើយពេលនេះពោះក៏កាន់តែធំឡើងរាល់ថ្ងៃផងដែរ ជាពិសេសភាពសង្ហារបស់កូនក្នុងផ្ទៃក៏មិនអោយចាញ់ប៉ាៗប៉ុន្មានដែរ
ហើយភាពគួអោយស្រលាញ់របស់លោកប្ដីរូបសង្ហាយ៉ាង DJ Put ដែលតែងតែមើលថែភរិយាជាទីស្រលាញ់យ៉ាងយកចិត្តទុកដាក់ ដូចជាសកម្មភាពជាក់ស្ដែងដែល Jui បានយកមកផុសនៅក្នុង IG នៅពេលនាងកំពុងហាត់យូហ្គា ហើយលោកប្ដីកំពូលសង្ហាបានទៅចូលរួមហាត់ជាមួយភរិយាបានជាគ្នាទៀតផង
ដោយអមជាមួយនិងប្រយោគថា “នៅពេលលោកប៉ា @push_dj ហាត់យូហ្គាបានជាគ្នា ម៉ាក់ៗក៏សប្បាយចិត្តបែបនេះឯង អគុណគ្រូខ្វាន់ខ្លាំងណាស់ចា @kwanjaijaidee ដែលបានបង្រៀនយ៉ាងយកចិត្តទុកដាក់ហើយយល់ពីចិត្តរបស់លោកប៉ាអ្នកម៉ាក់បានយ៉ាងល្អជាពិសេសអ្នកបទពិសោធន៍ថ្មីយ៉ាងពួកយើងទាំងពីរ”
រូបភាពគូរស្វាមីភរិយាមួយគូនេះអាចនិយាយបានថាកាន់តែមានកូនកាន់តែផ្អែមល្ហែមឡើង ជាគូរដែលគួអោយស្រលាញ់បំផុត ហើយបងស្រីកំពូលស្និតស្នាលយ៉ាង Aff ក៏ចូលមកខមិនប្រាប់ប្អូនទាំងពីរដែរថា “គួអោយស្រលាញ់”
អត្ថបទដោយ : នីត្តា