ចូលដល់ពាក់កណ្តាលឆ្នាំ ២០២២ មានគូស្នេហ៍តារាច្រើនណាស់ដែលបានធ្វើអោយចិត្តរបស់ទស្សនិកជនមិនសប្បាយ ហើយបារម្មណ៍ទៅតាមរឿងដ្រាម៉ាផ្សេងៗដែលកើតមានឡើងនៅលើបណ្តាញសង្គម។ គូខ្លះប្រកាសបែកគ្នាមួយជីវិត ចំណែកគូមួយចំនួនទៀតក៏នៅមិនទាន់ដាច់ខាតហើយហ្វែនៗនៅតែចង់អោយពួកគេត្រឡប់មកវិញ។ ចុងក្រោយផេកល្បី “แจน้อย ១០៨” ផុសអំពីតម្រុយដែលធ្វើអោយទស្សនិកជនសង្ឃឹមថាតារាក្នុងដួងចិត្តរបស់ពួកគេត្រឡប់មករៀបការជាមួយគ្នាវិញ។
ហ្វេសប៊ុកផេក แจน้อย ១០៨ បានផុសជាសាសសេរថា “យ៉ាងហោចណាស់យើងក៏ដឹងថាពួកគេកំពុងតាមសុំទោសគ្នា តាមលួងគ្នាខ្លាំងសម្បើមណាស់លើកនេះ ❤️❤️❤️” ដែលបណ្តាលអោយមានអ្នកប្រើប្រាស់អ៊ិនធឹណែតជាច្រើនចូលមកខមមិនបង្ហាញឈ្មោះគូដែលនៅមិនទាន់ដាច់ចិត្តពីគ្នា អ្នកខ្លះថាជាគូ Alek-Bow អ្នកខ្លះថាជាគូ Twopee-Ladiiprang។
ប៉ុន្តែភាគច្រើនសន្និហ្មត់អ្នកដែលកំពុងព្យាយាមតាមលួងលោម សុំទោសមិត្តស្រី ហើយសុំអោយនាងត្រឡប់មករៀបការជាមួយគាត់វិញនោះគឺជាលោក Twopee ដែលទោះបីខាងស្រីប្រកាសថាបែកគ្នាច្បាស់យ៉ាងណាគាត់ក៏នៅតែមិនព្រមឈប់ ដោយនៅតែបន្តផុសរូបគូ បន្តព្យាយាមទាក់ទងកញ្ញា Ladiiprang ដដែល។
អត្ថបទដោយ សា