lalalalisa_m និយាយរឿងក្នុងចិត្តជាលើកដំបូងបន្ទាប់ពីទទួលបានរង្វាន់ពីកម្មវិធី MTV!

បានធ្វើ Blinks ទូទាំងពិភពមានមោទនភាពជាខ្លាំងសម្រាប់ពត៌មានដែលកំពូលតារាខេផប់ស្រីលំដាប់ពិភពលោកកញ្ញា lalalalisa_m ឈ្នះបានពានរង្វាន់ក្នុងកម្មវិធី MTV Video Music Awards នៅសហរដ្ឋអាមេរិកា។ ចុងក្រោយម្ចាស់ខ្លួនចេញមុខមកនិយាយអារម្មណ៍ផ្ទាល់អោយហ្វែនៗបានដឹងជាសាធារណ:នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន។
កញ្ញា lalalalisa_m ផុសរូបភាពហើយបានសសេរថា “អរគុណសម្រាប់កំលាំងចិត្តទាំងអស់ដែលគ្រប់ៗគ្នាមានចំពោះខ្ញុំណាចាស់ ខ្ញុំមានកិត្តិយសខ្លាំងណាស់ នេះជារង្វាន់ដែលខ្ញុំជឿជាក់ថាវានឹងផ្តល់កំលាំងផ្លូវចិត្តអោយទាំងខ្ញុំនិងហ្វែនៗ Blinks បានយ៉ាងល្អប្រសើរ។  Thank you @mtv again for this wonderful night💫 and Thank you everyone for loving LALISA!” ។
ដោយមានមនុស្សជាង ៧ លាននាក់ចូលមក like, Comment អបអរសាទ ហើយប្រាប់ថាមានមោទនភាពចំពោះតារាស្រីជាខ្លាំងព្រោះ lalalalisa_m ជាតារា K-POP ទោលដំបូងដែលទទួលបានរង្វាន់លំដាប់ពិភពលោក #VMA #Best K-Pop។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា