នៅទីបំផុត! អ្នកនាង daendorphine កំពូលតារាចម្រៀងស្រីថៃម្ចាស់បទ​ “สองใจ” ប្រកាសមានផ្ទៃពោះកូនដំបូង!!

ជាតារាចម្រៀងស្រីដែលនៅថៃគេអោយងាជា “Deva Queen” ព្រោះចម្រៀងរបស់នាងមានគេស្គាល់តាំងពី ១៥ ឆ្នាំមុន ហើយល្បីល្បាញមកទលសព្វថ្ងៃនេះដោយគ្រប់ចម្រៀងរបស់នាងនីមួយៗតែងទទួលបានការគាំទ្រច្រើនមហាសាលជានិច្ច មានអ្នកចូលមើលលើស ២០០លាន views នៅក្នុង Youtube។
សម្រាប់ជីវិតឯកជនវិញតារាស្រីបានដឹកដៃមិត្តប្រុសចូលពិធីមង្គលបានគ្រប់មួយឆ្នាំហើយ ហើយចុងក្រោយនេះនាងប្រកាស់ដំណឹងល្អនៅក្នុងថ្ងៃកំណើតថាកំពុងក្លាយជាម្តាយរបស់គេ។ អ្នកនាង daendorphine បានផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា “សូមអរគុណចំពោះពាក្យជូនពរបស់គ្រប់គ្នាណា ហើយឆ្នាំនេះ ដា ចង់ប្រាប់ថាដាទទួលបានកាដូថ្ងៃកំណើតដែលពិសេសបំផុតហើយណា 🎁🥹 THE BEST BIRTHDAY PRESENT EVER! ❤️”។
បណ្តាលអោយមិត្តភក្តិ មិត្តរួមវិស័យសិល្ប: និងហ្វែនៗចម្រៀងរបស់នាងដែលតែងតែចង់អោយគ្រួសាររបស់ពួកគេមានដំណឹងល្អនេះ សប្បាយរីករាយហើយនាំគ្នាចូលខមមិនរូបបេះដូង ក៏ដូចជាពាក្យថា “អបអរសាទ” យ៉ាងច្រើនសន្ធឹកសន្ធាប់ ច្រើនលើសពីពាក្យថា “រីករាយថ្ងៃកណើត” ទៀត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា