បិទឆាកស្នេហា ១៣ ឆ្នាំជាមួយហាយសូ!! តារាស្រីប្រកាសថា នាងត្រូវគេទៅចោលដោយមិនដឹងខ្លួន!

គូស្នេហ៍តារាទៅមិនដល់ត្រើយមានមួយគូទៀតហើយសម្រាប់ស្នេហា ១៣ ឆ្នាំរបស់តារាសម្តែងស្រី GIFTZA GIRLYBERRY ជាមួយមិត្តប្រុស ហាយសូឈ្មោះ ណាត់ ណាតាផុន ដោយចុងក្រោយនេះតារាស្រីចេញមុខប្រាប់ថាបែកគ្នាបានមួយខែហើយ គាត់ទៅចោលដោយមិនប្រាប់ពីមូលហេតុសូម្បីមួយមាត់។
ថ្មីៗនេះកញ្ញា GIFTZA GIRLYBERRY បានអោយសម្ភាសន៍អំពីទំនាក់ទំនងស្នេហាច្រើនឆ្នាំរបស់នាងថា កន្លងយើងធ្លាប់គិតពីរឿងរៀបការជាមួយគ្នា ប៉ុន្តែក៏ទៅមុខមិនរួចព្រោះការគិតខុសគ្នា ហើយដោយព្រោះជាប់ការងារថតរឿងនាងក៏មិនបាននិយាយអ្វីបន្តជាមួយមិត្តប្រុស។ រហូតមកដល់ពេលដែលថតរឿងចប់ទើបសម្រេចចិត្តនិយាយរឿងរៀបការម្តងទៀត តែត្រូវខាងប្រុសសុំឃ្លាតឆ្ងាយពីគ្នាភ្លាមៗនៅថ្ងៃដែលនាងសួរនោះ។
បន្ទាប់ពីធ្វើចិត្តឈប់ខឹងបាននាងទាក់ទងទៅរកមិត្តប្រុសប៉ុន្តែគាត់មិនលើកទូរស័ព្ទ ហើយក៏មិនទាក់ទងត្រឡប់មកវិញដែលបាត់មុខរហូតតាំងពីពេលនោះមក។ កញ្ញា GIFTZA GIRLYBERRY បញ្ចប់ដោយនិយាយថាខ្ញុំត្រូវគេទាត់ចោលដោយមិនដឹងខ្លួនហើយលើកនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា