លោកពូ និង អូនស្វា ផ្អែមលើសហើយ!! ហ្វែនៗកំពុងរងចាំទស្សនាការងាររួមរបស់គូស្នេហ៍ Ter – Mai!

ស្នេហា ៤-៥ ឆ្នាំរបស់តារាប្រុសតួឯកស្រីគូនេះមិនដែលធ្លាក់ចុះសូម្បីបន្តិច ពីមួយថ្ងៃទៅមួយថ្ងៃទស្សនិកជនបានលឺតែរឿងល្អៗរបស់ពួកគេជានិច្ច ហើយចុងក្រោយនេះអ្នកទាំងពីរបានចេញមកផុសរូបគូនាំអោយហ្វែនៗជាច្រើនក្តុកក្តួលចង់ដឹងថាពួកគេកំពុងរួមដៃគ្នាសម្តែង ឬធ្វើការងារអ្វី ហេតុអ្វីគួរអោយស្រលាញ់បែបនេះ!!
ថ្ងៃនេះកញ្ញា​ davikah បានផុសរូបគូ៤សន្លឹកព្រមជាមួយ Caption សសេរថា “ចូលចិត្តធ្វើការងារជាមួយបងម្នាក់នេះខ្លាំងណាស់ 😜🧡” ដែលរូបភាពនីមួយៗគួរអោយស្រលាញ់ខ្លាំងណាស់ ទាំងតារាស្រី ទាំងលោក terchantavit ញញឺមយ៉ាងមានក្តីសុខ ហើយយ៉ាងស្អិតរមួត។
ដោយបន្ទាប់ពីផុសហើយមានមនុស្សច្រើនណាស់ចូលមកចំអន់តារាស្រីថា “ស្រមោចរោមអេក្រង់ទូរស័ព្ទខ្ញុំពេញហើយ”, “ផ្អែមណាស់លោកអើយ”, “លើសហើយទេដឹង?❤️❤️” និងខមមិនល្អៗជាច្រើនទៀតអំពីភាពគួរអោយស្រលាញ់របស់គូស្នេហ៍មួយគូនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា